ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំ​ខេត្ត​កែប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​ ==> ​អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​មន្ត្រី និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​(​ហៅ​វត្ត​ដំ​ដែក​) ==> ​ឯកឧត្ដម​អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្សានុសិស្ស​ទាំង​៨​នាក់ ដែល​ទទួលបាន​និទ្ទេស​A ==> ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អញ្ជើញ​ចូល​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​វិមាន​តេជ ហៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ==> លោក ឃួ​ង ស្រេង ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​ចុះ​សាកសួរ​សុខទុក្ខ​កង កម្លាំង នគរបាល​វរ​សេនា​តូច​ការពារ​ព្រដែនគោក​ ==> ​លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​សាលាខេត្ត​កំពត​នៅ មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មកដល់​ ==> ​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ វត្ត​ស្នំ​ប្រាំពីរ​ ==> ​កម្មវិធី​វេទិកា​សាធារណៈ ថ្នាក់ក្រោម​ជាតិ​លើ​ប្រធានបទ “​វឌ្ឍនភាព និង​ការ​ជម្រុញ​អភិបាលកិច្ច​ល្អ ក្នុង​ការគ្រប់គ្រង​ធនធាន​ជលផល​” ==> ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក​ក្បាលរ​មាស​ជា​បន្ទាន់​

​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ប្រមូល​ថវិកា​សប្បុរស​ជន​ជាង ៣០​ម៉ឺន​ដុល្លារ ដើម្បី​ទ្រទ្រង់​ដល់​កិច្ចការ​មនុស្សធម៌​

(​ប៉ៃលិន​)៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ដោយ​ប្រមូល​ថវិកា​សប្បុរស​ចំនួន ៣១១,៤៤២​ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​កិច្ចការ​មនុស្សធម៌​។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក អ៊ី ឈាន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​លោក លោកស្រី​ដែល​ជា​សមាជិក សមាជិកា សប្បុរសជន​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​ផង​ដែរ​។​

​នៅក្នុង​ពិធី​នេះដែរ លោក អ៊ី ឈាន ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ថ្លែង​អំណរ​ព្រះ​គុណ អរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ​ទឹក​ព្រះទ័យ​មេត្ដាករុណា និង​ទឹកចិត្ដ​មនុស្សធម៌រ​បស់ព្រះ​តេជគុណ​គ្រប់​ព្រះ​អង្គ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន​ទាំងអស់​ដែល​មាន​វត្ដ​មាន​នៅ​ទីនេះ បាន​ញ៉ាំង​ឱ្យ​អង្គពិធី​ទាំងមូល​មាន​ភាព​អធិកអធម និង​សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ដ​ចំពោះ​។​

​លោក​បាន​បន្តថា ធ្វើយ៉ាងណា​ឱ្យ​តែ​ប្រជាពលរដ្ឋ​រួច​ផុត ពី​គ្រោះអាសន្ន និង​ខំ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន​នោះបាន​ទាន់ពេលវេលា​សមជា​ជំនួយការ​របស់​អាជ្ញាធ​រ​សាធារណៈ​មួយ​ឈាន​មុខ​គេ គួរ​ឱ្យ​កោតសរសើរ និង​ជា​ទីពឹង ជឿ​ទុកចិត្ដ ក្ដីសង្ឃឹម យ៉ាង​កក់ក្ដៅ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ នៅក្នុង​ខេត្ដ​ប៉ៃលិន​យើង​។​

​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​លើកឡើង​ថា នៅក្នុង​ប្រទេស​កម្ពុជា​យើង បញ្ហា​គ្រោះធម្មជាតិ នៅតែ​ជា​បញ្ហា​ជា​ប្រឈម និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​យើង​នៅ​តែ​ជឿរ​ជាក់ ពី​ក្តីមេត្តា​ករុណា របស់​ព្រះ​តេជគុណ​ដល់​លោក លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន​ទាំងអស់ នៅតែ​បន្ត​គាំទ្រ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ មហន្តរាយ​ដោយ​យថាហេតុ​ផ្សេងៗ ហើយ​ដើម្បី​ឆ្លើយតប​ទៅ និង​គ្រោះមហន្តរាយ​ខាងលើ​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា សហការ​ចូល​រួមការ​ងារ​មនុស្សធម៌ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​គ្រឹះ​ទាំង ០៧​ប្រការ របស់​ចលនា​កាកបាទក្រហមកម្ពុជា គឺ​គោលការណ៍​ភាព​មនុស្សធម៌​, ភាពមិនលំអៀង​, អព្យាក្រឹត្រ​, ឯករាជ្យភាព​, សេវាកម្ម​ស្ម័គ្រចិត្ត​, ឯកភាព និង​សកល​ភាព​។​

​ក្នុងឱកាស​នោះ​ដែរ លោក អ៊ី ឈាន ក៏​បានថែ្លង​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ដែល​កន្លងមក បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា ដល់​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​មហន្តរាយ​ផ្សេងៗ ព្រមទាំង​បាន​ថ្លែង​អំណ​គុណ ដល់​បងប្អូន​សប្បុរជន​នានា​ទូទាំង​ខេត្ត និង​ក្រៅ​ខេត្ត ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា ជា​ស្បៀងអាហារ ជា​សម្ភារ ដល់​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​មិន​គិត​ពី​ព័ណ៌​ស​ប្បុរ ជាតិ​សាស និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!