ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​វៀតណាម​តាម​ប៉ុស្តិ៍​របៀង​និង​ច្រក​ឡា​ប៉ា​ខេ​កំពុង​ភ្លូកទឹកភ្លូកដី !

ខេត្ត​មណ្ឌលគិរី​៖ ថ្មីៗ​នេះ​សកម្មភាព​នៃ​ការចេញ​ឈើប្រណិត​គ្រប់​រូបភាព​នាំទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង នៅ​តំបន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ស្ថិតក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ជាមួយនឹង​ការ​បែកធ្លាយ​តួលេខ​នៃ​ការ​បង់លុយ​រាប់សែន​ដុល្លារ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​ជា​ថ្នូរ​នឹង​ការដឹកឈើ​ប្រណីត​ចេញទៅ​វៀតណាម ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃឹត​គ្នា​ជាមួយ​ឈ្មួញ​ប្រាកដ​មែន​ហើយ ទើប​ឈើ​អាច​នាំ​ចេញ​ទៅ​វៀតណាម​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​បែប​នេះ​បាន​យ៉ាង​រលូន​បំផុត​នោះ​។​

​ប្រភព​ពី​ឈ្មួញ​ឈើ​បានឲ្យដឹងថា ឡាន​កាមរី​គូទ​ហើម ដឹកឈើ​ចូលទៅ​វៀតណាម តាម​ច្រករបៀង​ង៉ាំ​យូ​លិត​,​ង៉ាំ​បា​ឡាង​,​ង៉ាំ​បា​វ៉េ​,​និង​ច្រក​ង៉ាំ​ដី​គឺ​ត្រូវ​បង់​ឲ្យ​លោក សា ផល្លា ដោយ​រាប់​ចំនួន​ក្បាល​ឡាន​។ ដោយឡែក​អ្នកដឹកឈើ​តាម​ម៉ូតូ​វិញ បាន​អះអាង​ថា ខ្លួន​ដឹក​រាល់​លើក​គឺ​ត្រូវ​បង់លុយ​ជូន​លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ និង​លោក ហ៊ាង​,​លោក ល័​ក្ខ ជា​រៀងរហូត​មិន​ដែល​អាក់ខាន​ទេ ព្រោះ​ច្រករបៀង​ទាំងនេះ​នៅក្រោម​ការគ្រប់គ្រង​របស់លោក សា ផល្លា ហើយ​ជាក់ស្ដែង​ទៀតសោត​នោះ បើ​ដឹក​ឈើ​បី​ម៉ូតូ គេ​គិតតែ​ពីរ​ម៉ូតូ​យក​ត្រឹម​២៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

​យោង​តាម​ការ​បែកធ្លាយ​សារ​សម្លេង​មួយ​បានឲ្យដឹងថា លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រកទ្វារ​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ បាន​គាបសង្កត់​ជម្រិត​យក​លុយ​ដូច​ឈ្លើង​ជញ្ជក់​ឈាម​ពី​ឈ្មួញ​អ្នករកស៊ី​ឈើ​ខ្លាំងណាស់ ធ្វើឲ្យ​ពួកគាត់​វិលមុខ​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​ទៅហើយ​ព្រោះ​តែ​លុយ​ដែល​ត្រូវ​ចំណាយ​បង់​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ប្រចាំ​តំបន់​ច្រកព្រំដែន​ឡា​ប៉ា​ខេ​នេះ​អស់​រាប់​សែន​ដុល្លារ ក្នុងនោះ​ឈ្មួញ​បានបញ្ជាក់​ថា កន្លងមក​លោក សា ផល្លា បានកំណត់​ទារលុយ​ពី​ខ្លួន មួយខែ​៣០០០​ដុល្លារ ដើម្បី​ចែក​ប្រយោជន៍​ជាមួយ​មេ​នគរបាល​ខេត្ត ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​មួយ​ខែ​១៥០០​ដុល្លារ សម្រាប់​រថយន្ត​កាមរី កែច្នៃ​សាំ​យ៉ុង​មួយ​គ្រឿង​របស់​ខ្លួន​ដែល​ដឹក​ឈើប្រណិត​ចេញ​ទៅ​វៀតណាម​។​

​សូមបញ្ជាក់​ថា ការ​បែកធ្លាយ​នូវ​សារ​សម្លេង​រវាង​ឈ្មួញ​ឈើ​នឹង​ឈ្មួញ​ឈើ ដែល​កំពុង​និយាយ​ឆ្លងឆ្លើយ​គ្នា ហើយ​ក្នុងនោះ​ដែរ ពួកគេ​បាន​រៀបរាប់​អំពី​ចំនួន​លុយ​ដុល្លារ​($)​និង​លុយ​ខ្មែរ​(៛) ដែល​បាន​បង់​ឲ្យ លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​យ៉ាង​ច្បាស់លាស់​ទាំង​ចំនួន​បង់លុយ រាប់​ជើង និង​បង់លុយ​ដាក់​ខែ ជា​ថ្នូរ​នឹង​ការដឹកជញ្ជូន ឈើប្រណិត​ចេញទៅ​វៀតណាម​ស្ទើរតែ​រាល់​យប់​តាម​ម៉ូតូ​និង​រថយន្ត​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹ​ទៀតថា ក្នុង​មួយ​យប់ៗ​មាន​ម៉ូតូ​ដឹកឈើ​ប្រសេកប្រសាច​មិន​ក្រោមពី​២០០​គ្រឿង​នោះ​ទេ ដែល​ពួកគេ​បាន​ដឹកចេញទៅ​វៀតណាម ហើយ​ចំពោះ​រថយន្ត​វិញ​ក្នុង​មួយ​យប់ៗ​ក៏​មិន​ក្រោម​ពី​៣០​គ្រឿង​ទៅ​៦០​គ្រឿង​ផង​ដែរ គឺ​ដឹក​ចេញ​រហូត​ដូច​ហែរ​កឋិន ហើយ​ក្នុងចំណោម​នោះ​ឈ្មួញ​ដឹកឈើ​តាម​រ៉ឺម៉ក​ម៉ូតូ​ក្នុង​មួយ​គ្រឿងៗ​ចេញ​ទៅ​វៀតណាម​គឺ​ត្រូវបាន​លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ កំណត់​យក​លុយ​ចំនួន​៦០​ម៉ឺន​រៀល​ជា​កំហិត ជាងនេះទៀត​ថែមទាំង​មាន​ការសង្ស័យ​រឿង​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ បាន​កំណត់​យក​លុយ​ពី​ថៅកែ​ឈើ​ខាង​វៀតណាម​ទៀតផង​។​

​ទាក់ទឹន​នឹង​ករណី​ខាងលើនេះ​លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​បញ្ជាក់​ប្រាប់ថា លោក​មិន​បានដឹង​ទេ​រឿង​យក​លុយ​មួយ​ខែ​១៥០០​ដុល្លារ​អី​ទាំង​ហ្នឹង​ទេ លោក​បន្តថា លោក​សូម​បដិសេធន៍​មិនដឹង ហើយក៏​មិន​ដែល​បាន​បង្គាប់​ឲ្យ​យក​លុយ​ពី​បទល្មើស​នោះទេ​។ ដូច្នេះ​បើ​មាន​ការ​យក​លុយ​មែន គឺ​អ្នក​យក​ហ្នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង​។​ទោះជា​យ៉ាងណា​គេ​ចាំ​មើល​ថា​តើ​ស្នងការ​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ហ៊ាន​លេង​មួយ​សំណាញ់​ច្បាប់​ចាប់​ក្របួច​មន្ត្រី​ស៊ីសំណូក​របស់ខ្លួន​បាន​តាម​របៀប​ណា​?​ដើម្បី​អនុវត្តន៍​នូវ​អភិក្រម​ទី​៥​របស់​រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!