ទាន់ហេតុការណ៍
​បុរស​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​អាជ្ញាធរ​ឃុំ​កោះហៅ​ឲ្យទៅ​បំភ្លឺ​ ==> ​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​អម ដំណើរ​ជា​កិត្តិយស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ពិធី បើក​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​អម ដំណើរ​ជា​កិត្តិយស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ពិធី បើក​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​អមដំណើរ​ជា​កិត្តិយស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩  នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។​

​សម្រាប់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី ភ្នំពេញ ប្រមាណ ៣.៥០០​នាក់ ដែល​បាន​ចូលរួម​ក្នុង ឱកាស​បើក យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ នេះ​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា សម្រាប់​គណបក្ស​នយោបាយ​នី​មួយៗ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ក​សំឡេងឆ្នោត​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ការឃោសនាបោះឆ្នោត​ត្រូវធ្វើឡើង​តាម​មណ្ឌល​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នី​មួយៗ​ដែល​គណបក្ស​នយោបាយ បាន​ចុះបញ្ជី​ឈរ ឈ្មោះ គឺ​ចាប់ពី​ម៉ោង​៦៖០០​នាទី​ព្រឹក​ដល់​ម៉ោង​១០:០០​នាទី​យប់​។ ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សម្រាប់​រាជធានី​ភ្នំពេញ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​គណបក្សនយោបាយ​ចំនួន​៧ បាន​ឈរឈ្មោះ ចូលរួម​ប្រកួតប្រជែង​រួមមាន​៖ គណបក្ស​ប្រជាជន កម្ពុជា​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស ឆន្ទៈ​ខ្មែរ និង​គណបក្ស​យុវជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!