ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​និង​សហការី​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ចំ​ការទុ​រ៉េន​

បន្ទាប់​ពី​កម្មវិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នៅ​ស្នាក់ការ​បក្ស​ស្រុក​ត្បូងឃ្មុំ​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​និង​សហការី​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ចំ​ការទុ​រ៉េន​របស់លោក ស៊ីវ ផាន់​នី នៅ​ឃុំ​អារ​:​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

​នា​ឱកាស​នេះ លោក​បាន​សួរនាំ​ពី​សុខទុក្ខ​បញ្ហា​ជីវភាព​ការងារ​បង្កបង្កើនផល​និង​ជា​ពិសេស​ដំណាំ​ទុរេន​ដែល​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​នា​បច្ចុប្បន្ននេះ​។​បងស្រី​ស៊ីវ​ផាន់​នី​ម្ចាស់​ចំការ​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​បច្ចុប្បន្ន​បាន​ដាំ​ទុរេន​លើ​ផ្ទៃដី ៤,៥​ហ​ត ប្រមូល​ផល​បាន​១​រដូវ​ចំនួន ១០​ត​/​ហ​ត មាន​ទីផ្សារ​ល្អ តម្លៃ​បោះ​ដុំ ២​ម៉ឺន​រៀល​/១kg​។ ចំពោះ​ទិន្នផល​ឡើង​ចុះ​ទៅ​តាម​រដូវ ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​ឃើញថា​ទិន្នផល​មាន​ការធ្លាក់ចុះ​។​

​បងស្រី​បាន​បន្ថែមថា​ភាគច្រើន​ម្ចាស់​ចំការ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ និង​ឥណទាន​ការប្រាក់​ខ្ពស់ ។

​ក្តាប់​បាន​ពី​បញ្ហា​របស់​ម្ចាស់​ចំការ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បកស្រាយ​ជូន​បងប្អូន​ម្ចាស់​ចំការ​នូវ​រឿង ០៤ សំខាន់​គឺ​ទី​១.​ការងារ​បច្ចេកទេស​ដាំ បញ្ហា​ជម្ងឺ និង​ការប្រមូល​ផល​ទុរេន ទី​២.​នីតិវិធី​នៃ​ការនាំ​ចេញ​កសិផល​កម្ពុ​ជា​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទី​៣. ការរៀបចំ​ចងក្រង​សហគមន៍​ផលិត​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​បង្កើន​តម្លៃ​បន្ថែម ជា​ពិសេស​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ទី​៤. ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ចាម​ទាក់ទង​ជាមួយ​ធនាគារ​កសិកម្ម​វៀតណាម​ដែល​ធនាគារ​នេះ​កំពុង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ដើម្បី​សិក្សា​ពី​កម្ចី​ឥណទាន​ដែល​មាន​ការប្រាក់​ទាប​ជាង​បច្ចុប្បន្ន​។

​តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី បងប្អូន​ម្ចាស់​ចំការ​សូម​សំណូមពរ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​មេត្តា​ពិនិត្យ​ពិចារណា​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពី​ការ​បញ្ចុះតម្លៃ​អគ្គីសនី ក្នុង​ការបូមទឹក ដែល​តម្លៃ​បច្ចុប្បន្ន​បាន​ប៉ះពាល់​ដល់​តម្លៃ​បន្ថែម​កសិផល​យ៉ាងខ្លាំង ហើយ​តំបន់​នេះ​មិន​ទាន់​បាន​អនុវត្ត​នៅឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!