ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

ឯកឧត្តម​វេង សា​ខុន​បាន​អញ្ជើញ​រួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​អាណត្តិ​ទី​៣​ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន​

នៅ​ស្នាក់ការ​បក្ស​ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​អញ្ជើញ​រួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណបក្ស​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ផ្នែក កងកម្លាំងប្រដាប់អាវុធ ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចូលរួម​បន្ត​ថែ​រក្សាបាន​នូវ​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​រឹងមាំ សណ្តាប់ធ្នាប់​សង្គម​ល្អ​និង​បាន​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិ​នានា​សំដៅ​លើកកម្ពស់​វឌ្ឍនភាព​សង្គម​និង​វិបុលភាព​យូរអង្វែង ពិសេស​ទប់ស្កាត់​ឱ្យបាន​ជា​ដាច់ខាត​នូវ​ការប៉ុនប៉ង​គ្រប់​រូបភាព​ធ្វើ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​មានប្រសាសន៍ថា​ឆ្នាំ​២០១៨ កន្លងទៅ​នេះ​ជា​ឆ្នាំ​ចុងក្រោយ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ និង​ជា​ឆ្នាំ​ចាប់ផ្តើម នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

​នៅក្នុង​អំឡុង​ពេល​នេះ សភាពការណ៍​ទូទៅ​របស់​កម្ពុជា មាន​ភាព​ល្អប្រសើរ​ជាង​ពេលណាៗ ដែល​ផ្តល់​អំណោយផល​កាន់តែច្រើន ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​លើកឡើង​ទៀត​ថា​ឆ្នាំ​២០១៨​កន្លង​មកនេះ​យើង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​៧,៥%​ដែល​គាំទ្រ​ដោយ​ការរីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ កំណើន​លើ​វិស័យ​សំណង់ កំណើន​ទេសចរណ៍ និង​កសិកម្ម ហើយ​អត្រា​នៃ​ភាពក្រីក្រ ស្ថិតនៅក្រោម ១០% ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង​ជា​លំដាប់ ។

​ជាមួយគ្នា​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​សំណូមពរ​ដល់​ឲ្យ​បន្ត​កសាង​ពង្រឹង​បក្ស​ឲ្យបាន​រឹងមាំ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​លើកកម្ពស់​ផលប្រយោជន៍​ប្រជាជន​និង​បន្ត​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង​កំណែទម្រង់​ស៊ីជម្រៅ​ប្រកបដោយ​ប្រសិទ្ធភាព​និង​បន្តដំណើរ​រួម​គ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បន្ត​សន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​ជូន​ប្រទេសជាតិ និង​សុខដុមរមនា​ជូន​ប្រជាជន​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.