ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានអនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជី​ប៊ី​អាយ​អិន​ធើ​ណេ​សិនណ​លអិន​វេ​សមិន ឯ​.​ក​និង​សហការី​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នា​វេលា​ម៉ោង​០៩:០០​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​១៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានអនុញ្ញាត​ឱ្យ​លោក He Jianping ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជី​ប៊ី​អា​យ អិន​ធើ​ណេ​សិន​ណល អិន​វេស​មិន ឯ​.​ក និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ភាពទូលំទូលាយ​ថែម​ទៀត​។​

​ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា ចំណង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ចិន​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ការផ្តល់​ហិរញ្ញប្បទាន និង​បច្ចេកទេស​មក​ដល់​កម្ពុ​ជា​។​

​មួយវិញទៀត ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ភាគី​ចិន​ក៏​បាន​និង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផងដែរ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​រហូត​ដល់​៤០០​ពាន់​តោន និង​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង​កម្ពុជា​ធ្វើ​ការនាំចេញ​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន ហើយ​សង្ឃឹមថា​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ដូចជា​ស្វាយ ផ្លែ​មៀន ម្រេច ផ្លែ​ស្រកានាគ ផ្លែ​ដូង និង​ទឹកមាត់​ត្រចៀក​កាំ ដែល​ភាគី​ទាំង​ពីរ​កំពុង​ធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តីពី​អនាម័យ និង​ភូតគាម​អនាម័យ នឹង​អាច​ធ្វើ​ការនាំចេញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ទន្ទឹមនឹងនេះ ចំនួន​នៃ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មកលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​បាន​និង​កំពុង​មាន​កា​រ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ផង​ដែរ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ និង​ស្វាគមន៍​ចំពោះ​បំណង និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។​លោក He Jianping បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​ទទួល​ជួប និង​ពិភាក្សា​ការងារ​ជាមួយ​រូបលោក និង​សហការី​។​

​ចំពោះ​ជំនួប​នា​ថ្ងៃនេះ គឺ​ផ្តោត​សំខាន់​ទៅលើ​បំណង និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការកែច្នៃ វេច​ខ្ចប់ ពិសេស​ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម រហូត​ដល់​ការនាំចេញ​តែម្តង ហើយ​អ្វី​ដែល​សំខាន់​នោះ​ការធ្វើ​ពាណិជ្ជកម្ម​និង​ទីផ្សារ​កសិផល​គឺ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តដែល​អាច​កាត់បន្ថយ​ពេលវេលា ការចំណាយ និង​បង្កើន​ភាពទូលំទូលាយ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​។

​លោក​ប្រធាន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បីឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​០២​ពាន់​ហ​ត នៅ​ខេត្ត​កំពង់ធំ​សម្រាប់​ធ្វើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ដូចជា​អង្ករ​ស្វាយ​ស្វាយចន្ទី​ជាដើម​ហើយ​គម្រោង​នេះ​ក៏​ទទួលបាន​ការសហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។ ហើយ​លោក​ប្រធាន​បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​បាន​ផ្តល់​ការគាំទ្រ​និង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!