ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

សម្តេច​ស​ខេង​ណែនាំ​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ​រួម​គ្នា​ក្នុង​ការបន្ត​ធ្វើ​កំណែទម្រង់​ក្របខ័ណ្ឌ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​

ក្នុង​ពិធី​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​១៦ ឧសភា ឆ្នាំ​១៩៤៥-១៦ ឧសភា ២០១៩ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការណែនាំ​ឱ្យ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​រួម​គ្នា​ក្នុង​ការបន្ត​ធ្វើ​កំណែទម្រង់​ក្របខ័ណ្ឌ​ឋានរ​ស័ក្តិ តួនាទី មុខងារ​និង​ការទទួលខុសត្រូវ​នៅ​តាម​ស្ថាប័ន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​សម្រាប់​អនុវត្តន៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​សម្តេច​ស ខេង បានបញ្ជាក់​ថា​ការបន្ត​ធ្វើ​កំណែទម្រង់​ក​ង​កម្លាំង​នេះ ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​បញ្ហា​សង្គម និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ផង​ដែរ​។​

​សម្តេច​ក៏​បាន​ធ្វើ​ការណែនាំ​ឱ្យ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​! ការដោះស្រាយ​លើកកម្ពស់​សមត្ថភាព​ជំនាញ គោរព​ឱ្យបាន​នូវ​ក្រឹត្យក្រម​វិជ្ជាជីវៈ​និង​ឥរិយាបទ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម សន្តិសុខ និង​សុវត្ថិភាព​សង្គម​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ក៏​បាន​ស្នើ​ឱ្យ​គ្រប់​អង្គភាព​ជំនាញ​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​អង្គភាព និង​កម្លាំង ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច ដែល​បាន​ចែង​នៅក្នុង​ច្បាប់​។
​ទន្ទឹមនេះ ត្រូវ​ខិតខំ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព ផ្ទៃក្នុង និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!