ប្រពន្ធ​លូ​រំដោះ​ទឹក​ប្រវែង​៥១០​ម៉ែត្រ​នៅ​ចំណុច​ភូមិ​៣​ដែល​ភ្លៀង​មក​លិចលង់​ខ្លាំង​នោះ​ត្រូវបាន​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​ជីក​ដាក់លូ​ដើម្បី​បញ្ជៀ​ស​ការលិចលង់​ហើយ​

ខេត្ត​បន្ទាយមានជ័យ ៖ រសៀល ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​លោក​អ៊ុរាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​ចុះ​ពិនិត្យ​មើល​សកម្មភាព​ការងារ​គ្រឿងចក្រ​កំពុង​រៀបចំ​កាយ​ប្រឡាយ​ដាក់​ប្រពន្ធ​លូ​ដើម្បី​រំដោះ​ទឹក​ប្រវែង ៥១០​ម៉ែត្រ នៅ​ចំណុច​រថយន្ត​បេនឡាន​ចាស់​ដាក់​ត​ភ្ជាប់ ទៅកាន់​អាង​ចម្រោះ​ទឹក ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រោះ​កន្លែង​នេះ​ឲ្យតែ​មាន​ភ្លៀង​ធំ​ធ្លាក់​មក​ម្តងៗ​មានទឹក​ជន់​លិចលង់​ខ្លាំង​លើ​ទ្រូងផ្លូវ និង​ក្នុង​ចំណតរថយន្ត ។​

​លោក​អ៊ុំ រាត្រី បាន​ប្រាប់​អ្នក​យក​ព៍ត័មាន​ឲ្យដឹងថា ដើម្បី​រក​ដំ​ដោះស្រាយ​បញ្ចៀស​ការស្ទះ​ប្រព័ន្ធ​លូ​ទឹក​ឲ្យបាន​ទាន់​ពេលវេលា ដោយ​រដូវ​នេះ​ជា​រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់ ពិសេស​ទីតាំង​ខាងលេ​ី​តែងតែ​មាន​ការជ​ន់លិ​ច នៅពេល​មាន​ភ្លៀង​ធ្លាក់​ធំ​ម្តងៗ​។​

​ជាមួយ​នឹង​ដំណោះស្រាយ​នៃ​ការបញ្ចៀស​ការស្ទះ​ប្រព័ន្ធ​លូ​នៅ​បេនឡាន​ចាស់​នាឱកាស​នោះ​ដែរ​លោក​បាន​ជំរុញ​ឲ្យ​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ដាក់​ប្រព័ន្ធ​លូ​ដែលមាន​ប្រវែង​៥១០​ម៉ែត្រ​ហូរ​ចាក់​ចូលទៅក្នុង​ស្ទឹង ព្រម​ជាមួយ​នឹង​ការស្តារ​ប្រព័ន្ធ​លូ​ប្រវែង​ជាង​២០០​ម៉ែត្រ ដែល​ត្រូវ​ធ្វើ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ពិសេស​លោក​បាន​ធ្វើការ ជម្រុញ​ឲ្យ​អាជ្ញាធរ​ចៅសង្កាត់ មេភូមិ ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​ម្ចាស់ផ្ទះ​ដែល​រង​ផលប៉ះពាល់ ដេ​ី​ម្បី​ធ្វើ​ការដោះស្រាយ និង​សុំ​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយ​និង​អាជ្ញាធ​រដេី​ម្បី​ឲ្យ​ដំណេីរ​ការ​ទាន់ពេល​វេលា​។​

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ចំពោះមុខរ​អាជ្ញាធរ​ក្រុង​នឹង​ឲ្យ​ក្រុមហ៊ុន​ម៉ៅ​ការដាក់​លូ​បង្ហូរទឹក​ស្អុយ​នៅ​ម្តុំ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត​ត្រូវ​កែ​ដាក់លូ​រំដោះ​ទឹកភ្លៀង​ឲ្យ​ធំ​ជាង​មុន ធានា​ទាំង​គុណភាព​បង្ហូរទឹក ទាំង​រយ​:​ពេល​ប្រើប្រាស់​បាន​យូរ​ហើយ​ចំពោះមុខ​ក៏​ត្រូវ​ដោះស្រាយ​ឲ្យ​អាជីវករ​និង​ពលរដ្ឋ​ដែល​ចាក់ដី​លុប​មុខទឹក​កាយ​ដី​ចេញ​ផងដែរ​។​

​លោក​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការ​យោ​ជ​លយ់​និង​ចូលរួម​សហការ និង​ចូលរួម​ថែរក្សា​បរិស្ថាន សណ្តាប់​សាធារណៈ ទុកដាក់​សំរាម​ឲ្យបាន​មាន​រៀបរាបរយ ដើម្បី​ក្រុង និង​ខេត្ត​ឲ្យ​កាន់​មាន​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ​ប្រសើរ​ផង​ដែរ ៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!