ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

មេ​គយ​ច​លត័​ខេត្ត​សៀមរាប​ស្រុក​ពួក លោក ម៉ៅ សាមឿន កាន់តែ​ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាម​របៀប ពុករលួយ​នឹង​ជំរិត ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​និង​ប្រទេស​យួន មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង ថា​ការ​ដែល​ពួកគេ​អាច​រកស៊ី​កាក់កប​ដូច​សព្វថ្ងៃនេះ​គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន ដែល​ជា​ប្រធាន​គយ​ច​លត័​ខេត្តសៀមរាប​។ ប្រភព​ពី​ឈ្មួញ​ទាំងនោះ បាន​បញ្ជាក់ទៀតថា ពួកគេ​និង​លោក ម៉ៅ សាមឿន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ដូច​បងប្អូន​ទៅ ហើយ​ទើប​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​ដោយ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប​។​

​ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ពួក​គេ​បង់​លុយ លើ​តុ បង់លុយ​ក្រោម​តុ និង​បង់លុយ​លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​សមត្ថកិច្ច​គយ​ក្នុង​ខេត្តសៀមរាប តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង​ថា​ឈ្មួញ​មួយចំនួននាំ​ទំនិញ​គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហើយ​ជួនកាល​មាន​ទាំង​ទំនិញ​ខុសច្បាប់​ផង​ដែរ​ចូល​តាម​ច្រក ប៉ោយ​ប៉ែត ច្រក​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ និង​ច្រក​ជាំ​ស្រ​ងាំ ច្រក​អូរ​ស្មាច់ ខេត្តឧ​ត្ត​រមាន ជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង ជាមួយ​លោក ម៉ៅ សាមឿន ជាមុន​ទៅ​ហើយ​។ ទំនិញ​ទាំងនោះ​មានដូចជា គ្រឿងសំណង់​គ្រប់ ប្រភេទ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ផងដែរ ដូច្នេះ​លោក ម៉ៅ​សាមឿន និង ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អាច​រក​ប្រាក់​ចំណូល​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ការដែល លោក ម៉ៅ​សាមឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវ​គេ​ដឹងថា ដោយសារ​អាងខ្នង​ធំ​នៅក្នុង​អគ្គ​នា យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ជួយ​ការពារ​គ្រប់​ពេលវេលា​ផង​ដែរ​។​

​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​សៀមរាប បាន​បង្ហើប​ឲ្យដឹង​ដឹង​ថា​លោក ម៉ៅ​សាមឿន​និង​បក្ខពួក​មួយចំនួន​តូច​កំពុង​សប្បាយចិត្ត​ក្នុង​ការប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ​។

​ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​ទេស ចរណ៍​ដឹកជញ្ជូន​ភ្ញៀវ​ពី​ប្រទេស​យួន​ចូល​មក​លក់​ចែកចាយ​នៅក្នុង​ខេត្ត​សៀមរាប គឺជា​ប្រភព ចំណូល​ដ៏​សំខាន់ របស់លោក ម៉ៅ សាមឿន និង​បក្ខពួក​ដែរ​ព្រោះ​ឈ្មួញ​ទាំងនោះ​ត្រូវតែ​បង់ លុយ​លើ​តុ លុយ​ក្រោម​តុ និង​លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់​ទើប​អាច​រួចខ្លួន​។ ជាង​នេះ ទៅទៀត​ឈ្មួញ​មួយចំនួន​នៅតែ​អាច​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ចូល​សៀមរាប យ៉ាង​រលូន​ព្រោះ​លោក ម៉ៅ សាមឿន និង​បក្ខ ពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម ជា​ពិសេស​ពេល​ដែល​ភ្នាក់ងារ  យើង​ចុះ​ទៅ​យក​ពត័មាន​ផ្ទាល់​នៅ​គោលដៅ ស្រុក ពួក ខេត្តសៀមរាប ជិត​ជញ្ជីង​ថ្លឹង​រថយន្ត ប្រហែលជា​៣០០​ម៉ែត ទីតាំង​គយ​ច​ល​ត័លោក មឿន នេះ បុគ្គលិក​សុទ្ធតែ​សំលៀក​បំពាក់​ស៊ីវិល ហើយ​បាន​ប្រកែក​ជាមួយ​ភ្ញាក់​ងារ​យើង​ថា​ពួកគេ​មិនមែន​ជា​គយ​ទេ​តែ​អង្គុយ​ចាំ​យក​លុយ​ប្រជាពលរដ្ឋ ដូច​ដែរ​យើង​និយាយបានថា​ធ្វើស្រែ​លើ​ខ្នង​ប្រជាពលរដ្ឋ​តើ​ទីតាំង​ពុករលួយ​នេះ​និង​ឈ​ជើង​ដល់​ពេល​ណា​ទៀត​បើ​ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook ធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បា​យ៉ាងនេះ ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.