រំសេវ​ជាតិ​ផ្ទុះ​ជា​ច្រើន​ប្រទះឃើញ​នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ គេ​សង្ស័យថា ​ឧត្តមសេនីយ៍ឯក ឈួន យូរ បានលាក់ទុក

​កំពង់ធំ ៖ រំសេវ​ជាតិ​ផ្ទុះ​ជា​ច្រើន​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ទីតាំង​មួយកន្លែង នៅ​កណ្តាល​ព្រៃ ភូមិសាស្ត្រ ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ។​ រំសេវជាតិ​លាក់​ទុកទាំងនោះ គេ​សង្ស័យថា ​ឧត្តមសេនីយ៍ឯក ឈួន យូរ បានលាក់ទុក កណ្តាល​ព្រៃ ភូមិសាស្ត្រ ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ  ។

​យោងតាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​ពី​កងកម្លាំង​សមត្ថ​កិច្វ​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី 0៨ ខែ​ឧសភា ២០១៩ កងកម្លាំង​នគរបាលជាតិ បាន​បើក​ប្រតិបត្តិការ បង្ក្រាបបាន ទាន់ពេលវេលា ដោយ​រឹបអូស​បាន​រំសេវ​ជាតិ​ផ្ទុះ​រាប់សិប​តោន  ។​

​ករណីនេះ ប្រសិនបើ បង្ក្រាប អត់​ទាន់​ពេលវេលា​ទេនោះ ហើយ​រំសេវ​ជាតិ​ផ្ទុះ​ទាំងនេះ ធ្លាក់​ដល់ដៃ​ភេរវកម្ម ពួក​យើង​ពិតជា​វី​វរហើយ ។​

​បច្ចុប្បន្ន រំសេវ​ជាតិ​ផ្ទុះ​ទាំងនេះ​ស្ថិតនៅក្រោម​ការ​គ្របគ្រង​របស់​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង និង​ត្រៀម​ដឹ​ញ្ជូ​នយក​មក​រក្សាទុក​ជា​វត្ថុ​តាង​បទល្មើស ៕

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!