ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​កែលម្អ​រ​ភាពមិនប្រក្រតី​មួយចំនួន នៅ​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​

ភ្នំពេញ​៖ បន្ទាប់ពី​ទទួល​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​នាយប៉ុស្តិ៍ និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ពាក់ព័ន្ធ​នឹង​ការ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ចាត់​ក្រុមការងារ​មួយ​ក្រុម​ដែល ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ ។

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រួច​មក តាមរយៈ​ការបំភ្លឺ និង​ការពិនិត្យ​ឃើញ​ថា ជុំវិញ​ព័ត៌មាន​អំពី​ការ​ទារប្រាក់ ពី​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់ គឺ​ពិតជា​មាន​ការ​ឲ្យ​លុយ ៥,០០០​រៀល ឫ ១០,០០០​រៀល ដល់​នគរបាល​នៅ​ទីនោះ​ពិតមែន ក៏ប៉ុន្តែ​មិន​ជា​ការទាមទារ​ទេ គឺ​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ច្រើន​ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ​មួយចំនួន លោក​មិន​ចេះ​បំពេញ​សា​លក​ប័ត្រ ទើប​ពេល​ខ្លះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ជួយ​បំពេញ​ជូន​ពួកគាត់ ដើម្បី​ឲ្យបាន​ទាន់​ពេលវេលា​។ ទទ្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ​មួយចំនួន​ក៏​មាន​សណ្តាន​ចិត្ត ជូន​ប្រាក់​បន្តិចបន្តួច ខ្លះ ប្រាំ​ពាន់​រៀល ខ្លះ​ទៀត​មួយ​ម៉ឺន​រៀល ដល់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ជួយ​បំពេញ​។​

​ទោះជា​យ៉ាងណា ក៏​ក្រុម​ការងារ​បាន​រកឃើញ​ភាព​អសកម្ម​មួយចំនួន បណ្តាលមកពី​ការគ្រប់គ្រង​របស់​លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន ជា​នាយ​ប៉ុស្តិ៍ មាន​ការធូររលុង មិន​មាន​ការយកចិត្ត​ទុកដាក់ ដូចជា អវត្តមាន​ច្រើន មិនសូវ​នៅ​ជាប់លាប់ និង​ដឹកនាំ​បញ្ជា​កម្លាំង​ជា​ប្រចាំ ដែល​នៅ​គោលដៅ​ឈរជើង​របស់ខ្លួន ។ នៅ​ពេល​អវត្តមាន លោកនាយ​ប៉ុស្តិ៍ បានប្រគល់​សិទ្ធិ​ដឹកនាំ​ការងារ ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង នាយរង​ប៉ុស្តិ៍ ជា​នាយ​ប៉ុស្តិ៍​ស្តីទី ដើម្បី​ដឹកនាំ​បញ្ជា និង​ដោះស្រាយ​បញ្ហា​ការងារ​នៅក្នុង​អង្គភាព​។ ពេល​ខ្លះ​លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន នៅ​កន្លែង ក៏​ប្រគល់​ការងារ​ឲ្យ​សិទ្ធិ​ឲ្យ​លោក​វរសេនីយ៍ឯក ជា ព្រឿង ជា​នាយ​ប៉ុស្តិ៍​ស្តីទី​ដែរ ។​

​ក្នុង​គោលបំណង​កែលម្អរ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ចាត់វិធានការ​មួយចំនួន ក្នុង​ការទប់ស្កាត់​ភាព​អសកម្ម របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ធ្វើដំណើរ​ចេញ​-​ចូល ឲ្យមាន​ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ១. សូម​គោរព​សុំ​គោលការណ៍ ដាក់ពិន័យ​លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដោយ​រូបភាព ព្រមាន​ជា​លើក​ទី​១, ២.​រៀបចំ​កែលម្អរ​បញ្ជរ​បែបបទ​ចេញ​-​ចូល ឲ្យបាន​សមស្រប និង​រៀបចំ​លំហូរ​អ្នកដំណើរ ឲ្យមាន​ការតម្រង់​ជួរ​ត្រឹមត្រូវ កុំឲ្យ​មាន​ការ​ឆ្លៀតឱកា​ស​ជួយ​សម្រួល លឿន រហ័ស​ទាន់​ពេល ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ៣.​ពង្រឹង​ការគោរព​បទបញ្ជា វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ អប់រំ​សីលធម៌ ឥរិយាបថ និង​អ​កប្ប​កិរិយា បំពេញ​ការងារ​របស់​មន្ត្រី តាម​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន និង​ធ្វើ​ការដាក់វិន័យ​យ៉ាង​តឹងរឹង​បំផុត ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ខុសឆ្គង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!