ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​០១ ខ្សែ​ប្រវែង ៣,៦០០ ម៉ែត្រ ត្រូវបាន​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​

(​ខេត្ត​កែប​)៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​០១​ខ្សែ មាន​ប្រវែង​៣.៦០០​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​បើកសម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា  ឆ្នាំ ២០១៩  ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត គណៈ​អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព មេភូមិ ចៅសង្កាត់ នឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​ស្វាគមន៍​របស់លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រួចមក លោក កែ​ន សត្ថា អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​យើង​មាន​ថ្ងៃនេះ ផ្លូវ​នេះ​កាលពីមុន​គឺជា​ផ្លូវ​រទេះ ដែល​បងប្អូន​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​ណាស់ តែ​ពេល​នេះ​យើង​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ទុក​ជូន​បងប្អុន​ធ្វើដំណើរ​បាន​ដោយ​ស្រួល​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ពិតមែន​តែ​ផ្លូវ​នេះ​វា​មិន​បាន​ចាក់​កៅស៊ូ ឬក៏​បេតុង​ក៏ដោយ​តែ​វា​ងាយស្រួល​ជាង​ពី​មុន​ដែរ ហេតុនេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សូមមេត្តា​ជួយ​មើល​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង ព្រោះ​វា​ជា​ផ្លូវ​របស់​យើងទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!