លោក​លឹម​សម្បត្តិ​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំ​ជាង​លោក​លាង ហៃ​ធ្វេដ​ង

តាម​ប្រភព​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឲ្យដឹងថា លោក​លោក​លឹម​សម្បត្តិ​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ ជំនួស​លោក​លាង​ហៃ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មិន​ចាញ់​លោក​លាង​ហៃ​នោះទេ ។​

​ប្រភព​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បានឲ្យដឹងថា​លោក​លឹមសម្បត្តិ​កំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដោយ​តម្រូវឲ្យ​មាន​ការបង់​លុយ​សម្រាប់ឯ​កសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​រហូត​ដល់​៧៥​ដុល្លារ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​បង់លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស​។​ចំណែក​ឯកសារ​ដែល​មាន​កំហុស​តិចតួច​ត្រូវ​ក្រុម​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក​លឹម​សម្បត្តិ​គាប​យក​លុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​។​ព្រោះ​បច្ចុប្បន្ន​លោក​លឹម​សម្បត្តិ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ងងើល ។ អាចនិយាយបាន​ថា​លោក​លឹម​សម្បត្តិ​កំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់​លោក​លា​ង​ហៃ​យ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំ​ប្រឹង​ប្រមូល​លុយ​តាម​ច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់​លោក​លឹម​សម្បត្តិ​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។

​ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​នៅ​ពេល​លោក​លឹម​សម្បត្តិ​ចូលកាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោក​លាង​ហៃ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។

​ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យដឹងថា​លោក​លឹមសម្បត្តិ​បន្ត​យក​វិធី​របស់​លោក​លាង​ហៃ​មក​ប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​លឹម​សម្បត្តិ​មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់​។​

​បើ​តាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បានឲ្យដឹងថា សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។​
​ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ
​ទី​២-​បង់​លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ
​ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។
​ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិន​អាច​តវ៉ា​បានឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា សូម្បី​តែ​ទំនិញ​នាំ​ចេញ​ក៏​ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផង​ដែរ​។ ដូច្នេះ​លោក​លឹម​សម្បត្តិ​និង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​លោក​លឹម​សម្បត្តិ​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់​។​

​អង្គភាព​យើង​បាន​ទាក់ទង​លោក​លឹម​សម្បត្តិ​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​មិន​លើក​ទូរស័ព្ទ​នៅ​ថៃ្ង​នេះ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!