កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ កន្លងមក និង​លើក​ទិសដៅ​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ខេត្ត​កំពត លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ កន្លងមក និង​លើក​ទិសដៅ​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការអនុវត្ត​គាំទ្រ​គោលនយោបាយ និង​យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខេត្ត​កំពត  ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា កន្លង​មក​សកម្មភាព​របស់​ក្រុម​ការងារ​ពិត​ជា​សម្រេច​បាន​តាម​អង្គ​វេទិកាសាធារណៈ មាន​ភាពល្អប្រសើរ ហើយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​មួយចំនួន គឺ​ក្រុម​ការងារ​បាននិងកំពុង​ដោះស្រាយ​ដោយ​ច្បាស់លាស់​និង​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​ទៀតផង​។​

​ជាមួយនេះ លោក​កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ស្តែង​ចេញ​ពី​ការខិតខំ​បំពេញ​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ការងារ​ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចុះ​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ​។​

​លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ចាត់ទុក​អង្គ​វេទិកាសាធារណៈ​របស់​រា​ជ​រដ្ឋាភិបាល​នៅ​តែ​មាន​សារសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​នានា​របស់​រាជ​រដ្ឋភិបាល និង​ដើម្បី​ឆ្លើយតប​ដោះស្រាយ​សំណូមពរ ក្តី​កង្វល់​និង​បញ្ហា​ប្រឈម​ទាំងឡាយ​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។​

​សូមជម្រាបថា​៖ ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ សរុប​២១៥​នាក់ ស្រី​៣០​នាក់ និង​លោក លោកស្រី ជា​ក្រុមការងារ​ខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​១០៧​នាក់ ស្រី​០៩​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!