​ផ្លូវលំ​៣​ខ្សែ ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

(​ខេត្ត​កែប​)៖ ផ្លូវលំ​៣​ខ្សែ​ប្រវែង​២.៤០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កែប អមដំណើរ​ដោយ លោក កែ​ន សត្ថា អភិបាល​ភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប ព្រមទាំង​ប្រតិភូ​. ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់ និង លោក លោកស្រី ជា​សមាជិក ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​ជា​កិច្ច​ស្វាគមន៍ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បានឲ្យដឹងថា រយៈកាល​កន្លងមកនេះ ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ បាន​យកចិត្តទុកដាក់​កសាង​អភិវឌ្ឍន៍ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ដីធ្លី និង​ធនធានបរិស្ថាន កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​ជាច្រើន ដូចជា ផ្លូវថ្នល់ ទំនប់ទឹក ប្រឡាយ សាលារៀន មណ្ឌល​សុខភាព ជីក​អណ្តូង ស្តា​ស្រះ​ទឹក សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ពិសេស​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ជំរុញ​ការយកចិត្តទុកដាក់​ខ្ពស់ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​ធ្វើឱ្យ​ភូមិសាស្ត្រ​និមួយៗ​នៅ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កែប​របស់​យើង​គឺ​មាន​លក្ខណៈ​ល្អប្រសើរ មាន​ភាព​រីកចម្រើន​ស្ទើ​គ្រប់​វិស័យ ដូច​ជា​ការស្ថាបនា​ផ្លូវ​ខ្វាត់ខ្វែង​នៅក្នុង​មូលដ្ឋាន​ជាដើម​។​ល​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា ក្រៅពីនោះ នៅតាម​តំបន់​នានា​ក៏​ត្រូវបាន​ជំរុញ​ឱ្យ​មាន​អណ្តូង​ទឹកស្អាត និង​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​ស្ទើ​គ្រប់​មូលដ្ឋាន សម្រាប់​ផ្តល់​សេវា​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ជា​លំដាប់​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ត្រូវ​រួមគ្នា​អនាម័យ​សម្អាត​បរិស្ថាន ពិសេស​ការរស់នៅ​ស្អាត ហូប​ស្អាត​ប្រកប​ដោយ​ភាព​អនាម័យ ដើម្បី​រក្សា​សុខ​ភាព​ឱ្យបាន​រឹងមាំ  និង​ការការពារ​កុំឱ្យ​មាន​ជំងឺ​ដង្កា​ត់​មក​បៀតបៀន​។​

​លោក​បាន​បន្ថែមថា បើ​ភូមិសាស្ត្រ​យើង​រស់​នៅ​មាន​ផ្លូវ​កាន់តែច្រើន ក៏ក្តីសង្ឃឹ​មមាន​កាន់តែ​ច្រើន​ដែរ បើ​យើង​មាន​ផ្លូវ​ស្អាត ដី​នៅ​ទីនេះ​ក៏​កាន់តែ​មាន​ហាងឆេង​កាន់តែ​ខ្ពស់​ដែរ ដែល​ចំណុច​នេះ​ពិតជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!