ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​មន្ត្រី​គយ និង​រដ្ធាករ​ច្រក​ដូង កំពុង​ធ្វើ​ព្យុះ​ភ្លៀង​លើ​អា​ជីករ​ដែល​រកស៊ី​នាំ​ទំនិញ​ផ្លែឈើ​មកពី​ប្រទេស​ថៃ​

បាត់ដំបង ៖ ក្រុម​ឡាន​ដឹក​ផ្លែឈើ បាន​លើកឡើង​ថា ការប្រកបមុខរបរ​សព្វថ្ងៃនេះ ដូចជា​មិន​សូវ​កាក់កប​ប៉ុន្មាន​ទេ ថ្វី​ត្បិត​តែ​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​លុបបំបាត់​ចោល​ស្ថាប័ន​កាំកុងត្រូល​មួយ​ក៏​នៅតែ​ពិបាក​ដដែល មិន​ស្រួល​រក​សុីដូច​កាលពី​មុន​ឡើយ​។ ពួកគាត់​បាន​ប្រាប់​បន្ថែមទៀតថា ផលវិបាក​នៃ​ការរក​សុ​ី​នឹង​ដឹក​ជញ្ជូន​នេះ មក​ពី​ការបង់ថ្លៃ​ពន្ធ​នាំចូល​ផង និង​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ចាប់ ២​ទៅ​៣​ដង នៅក្នុង​ច្រក​បាន​ឡែម (​ហៅ​ច្រក​ដូង​) ដែល​ស្ថិតនៅក្នុង​ភូមិ​បឹងរាំង ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ដែល​គេ​ហៅ​ថា​ច្រក​អន្តរជាតិ​ដូង​សព្វថ្ងៃ​។​

​ក្រុម​អា​ជីករ​ដែល​រក​សុ​ី​នាំ​ទំនិញ​ផ្លែឈើ​មកពី​ប្រទេស​ថៃ បាន​បង្ហើប​ប្រាប់​អ្នក​យក​ពត៌មាន​យើង កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​ថា ឡាន​របស់​ពួកគាត់ ពេល​ដែល​ដឹក​ចេញ​មក​តាម​ច្រក​បាន​ឡែម​រួចហើយ ត្រូវតែ​មក​ចូល​បង់ថ្លៃ​ក្បាល​ឡាន​នៅ​ស្នាក់ការ​អូរ​ដា​ម្តងទៀត ដោយ​ក្នុង​មួយ​ឡាន ២៥​មុឺន (២៥០,០០០​រៀល​) ក្នុង​មួយ​ឡាន ហើយ​ការ​ដែល​ដឹក​នេះ​ផងដែរ ពួកគាត់​បាន​នាំ​ទំនិញ​ផ្លែឈើ​មានដូចជា មង្ឃុត អំពិល ផ្លៃ​ផ្លុង​កុង សាវម៉ាវ​ជាដើម​។ ហើយ​ការដឹក​ផ្លែ​ឈើ​នេះ គឺ​ដឹក​យក​ទៅ​ចែកចាយ​បន្ត​នៅលើ​ទីផ្សារ​នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ឡាន​ត្រូវ​ការចំណាយ​ច្រើន​ទាំង​ថ្លៃ​បង់​ផ្លូវ នៅ​តាម​គោលដៅ​ដែល​គយ​គេ​ដាក់​នៅ​តាម​ដង​ជាតិ​រហូត និង​ថ្លៃ​ចាក់​ប្រេង​បូក​ទាំង​ការហូបចុក​ផង គឺ​មិន​សូវ​ជា​សល់​ទេ តែ​ធ្វើ​មិច​បើ​យើង​ធ្លាប់តែ​ប្រកប​មុខរបរ​នេះ​ទៅហើយ​។​

​ប្រភព​ពី​ម្ចាស់​ឡាន​ដដែល ដោយ​ពួកគាត់​មិន​បាន​ប្រាប់​ឈ្មោះ​ទេ តែ​ពួកគាត់​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​ការងារ​ពត៌មាន​យើង​ថា សព្វថ្ងៃនេះ​ផង​ដែរ នៅ​ពេល​រថយន្ត​របស់​គាត់​បាន​រៀបចំ​ផ្ទុកទំនិញ​ផ្លែឈើ​ពេញ​ចេញ​មក​ដល់​ច្រក​ខ្មែរ ពេល​ដែល​ពួកគាត់​បង់លុយ​ទៅ​អោយ​មន្ត្រី​គយ​នៅ​តាម​ច្រក​ម្តងៗ មិន​ដែល​មាន​ក្រដាស​ស្នាម​ឫ​វិក័យប័ត្រ​អី​នោះទេ គឺ​បងលុយ​ហើយ​ចេញ បើ​បង់​ខ្វះ​តែ​មួយ​រៀល ក៏​មិន​បាន​ផង​។​

​បច្ចុប្បន្ន​រូបភាព បែប​បង់​លុយ​មិន​មាន​វិក័យប័ត្រ​មក​បញ្ចាក់​បែប​ក្រៅ​ផ្លូវការ​នេះ ជា​ជំនាញ​របស់​មន្ត្រី​គយ​ប្រចាំ​ច្រក​អន្តរ​ជា​ដូង ហើយ​ដោយ​មួយថ្ងៃៗ ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​ដាក់​ចូល​ក្នុង​ខោ​ប៉ៅ​រាប់សិប​ម៉ឺន​ដូល្លារ​ក្នុង​ម្ងៃៗ​បែបនេះ ដោយ​គ្រប់គ្រង​ដោយ​លោក អ៊ំ ចាន់​រតនា និង​លោក ជ័យ ច័ន្ទ​តារា ក្តោប​ទាំង​ផែស្ងួត​ទៀតផង​។ រាល់​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​ចូល​មក​ក្នុង​ប្រទេស​នេះ គឺ​អនុវត្ត​តាម​ដូច​រូបភាព​បង់លុយ​ក្រៅបញ្ជី និង​ក្រៅ​ផ្លូវ រីឯ​ការដឹកជញ្ជូន​វិញ គឺ​ដឹក​តាម​រថយន្ត ឬ​តាម​រទេះ​តូចៗ ដូចជា​កន្ដារ​ម្តង​តិចៗ ដើម្បី​ប្រើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ តែ​ធាតុពិត ពេល​ដឹក​តាម​រទេះ​តូចៗ​មកដល់​ទឹកដី​ខ្មែរ​ហើយ ឈ្មួញ​ដែល​បាន​ជញ្ជូន​មកនេះ រៀបចំ​ប្រមូល​ដាក់​ឡាន រួច​ដឹក​បន្ត​យកទៅ​ចែកចាយ​នៅ​ទី​រួម​ខេត្ត​ផ្សេងៗ​ជា​ច្រើន​ឡាន​ក្នុង​មួយ​ថ្ងៃៗ​។​

​នៅ​ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នេះ​ផងដែរ លោក អ៊ំ ចាន់​រតនា ប្រធាន​ស្នាក់ការ​គយ និង​រដ្ធាករ​ច្រក​ដូង ភ្នាក់ងារ​ពត៌មាន​យើង​មិនអាច​សុំ​បំភ្លឺ​បាន​ទេ ពី​ការលើកឡើង​របស់​បង​ប្អូន​អា​ជីករ​យើង ព្រោះ​ទូរស័ព្ទ​ចូល​ហើយ មិន​មាន​លើក​។​

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.