ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​លោក ចាន់​ដា​រ៉ា (​ហៅ​យ៉ាត​)​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភ្នំ​ក្រហម ឃុបឃិត​ឲ្យ​មេ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​រលូន​

រតនគិរី ៖ ប្រភព​ថ្មី​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​លួច​បង្ហើប​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ចាន់ ដា​រ៉ា ហៅ​យ៉ាត ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ បានឲ្យដឹងថា ការដែល​លោក ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​)​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភ្នំ​ក្រហម ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បួន សេង​សុ​ពិសិដ្ឋ ដែលជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ផងដែរ​។

​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បួន សេង​សុ​ពិសិដ្ឋ ទេ​នោះ​គឺ​លោក ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​) មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ ព្រោះ​អាច​ត្រូវ​ចៅហ្វាយនាយ​ដក​បញ្ឈរជើង​ជាមិនខាន​នោះទេ​។​

​បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្នំ​ក្រហម បានឲ្យដឹងថា ពួក​គេ​បង់​លុយ​តាម​ការកំណត់​របស់​លោក ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​) ក៏ដូចជា​លោក បួន សេង​សុ​ពិសិដ្ឋ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។​

​ប្រសិន​បើ​ពួកគេ​មិន​បង់លុយ​តាម​ការកំណត់​របស់​លោក ចាន់ ដា​រ៉ា ហៅ​យ៉ាត ទេ​នោះ​គឺ​មិន​អាច​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ចូល​ទឹកដី​យួន​បានឡើយ អាចនិយាយបាន​ថា សមត្ថកិច្ច​ពុករលួយ​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ។​

​ចំណែក​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​) មេ​ប៉ុស្ដិ៍​ច្រករបៀង​ភ្នំ​ក្រហម និង​លោក បួន សេង​សុ​ពិសិដ្ឋ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក បួន សេង​សុ​ពិសិដ្ឋ ទទួលបាន​តំណែង​ជា​មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ត្រឹម​មួយ​រយៈពេល​ខ្លី​ក៏​ល្បីល្បាញ​ខាង​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក បួន សេង​សុ​ពិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ហើយ​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​របស់លោក បួន សេង​សុ​ពិសិដ្ឋ តែម្តង​។ ដូច្នេះហើយ​ទើប​លោក យិន ចំណាន រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​) មេ​ប៉ុស្ដិ៍​ច្រករបៀង​ភ្នំ​ក្រហម និង​លោក បួន សេង​សុ​ពិសិដ្ឋ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ពី​២០០​ម៉ែត្រគូប​ទៅ​៣០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃៗ​មិនតិច​គ្រឿង​ទេ​..?៕

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.