ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក​អភិបាល​ខេត្ត​កំពត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៤ គ្រួសារ ដែល​រលំ​ផ្ទះ​ទាំងស្រុង ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ស្ថិតនៅ​ឃុំ​តា​កែន ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ រស់​នៅក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​រលំ​ផ្ទះ​សំបែង​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវបាន លោក ជាវ តា​យ អភិបាល នៃ​ុ​គណៈ​អភិបាលខេត្ត​កំពត និង​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត បាន​ពាំ​នាំយក​អំណោយ​សង្គ្រោះ​របស់​កាកបាទ​ក្រហម​ទៅ​ចែកជូន កាលពី​ព្រឹក​ថ្ងៃអាទិត្យ ២​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ជំ​ុ​វិញ​ខេត្ត លោក​អភិបាលស្រុក ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ក្នុង​តំបន់​ផងដែរ​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍ សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែង​គិតគូរ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​គ្មាន​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ ពិសេស​ជន​ពិកា និង​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​១​បាវ​ស្មើ​៣០​គី​ឡូ ទឹក​ត្រី​មួយ​យួរ ទឹក​ស៊ី​អ៉ីវ មួយ​យួរ ត្រីខ​មួយ​យួរ មី​មួយ​កេស តង់​មួយ ក្រមា​មួយ សារុង​មួយ និង​ថវិកា ៨០​ម៉ឺន​រៀល សរុប ៣.២០០.០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!