ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក​អភិបាលស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ ទៅ​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ក្នុង​ឃុំ​ឫស្សី​ស្រុក​ខាងលិច​

(​ខេត្ត​កំពត​)៖ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា ព្រែក ប្រឡាយ បឹងបួ សុទ្ធសឹង​ជា​ស​ម្ប​តិ្ត​ធម្មជាតិ​របស់​រដ្ឋ និង​ជា​សម្បតិ្តសា​ធារណៈ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រួមគ្នា ដាច់ខាត​មិន​អាច​ចេះតែ​នាំគ្នា​ទៅ​ទន្ទ្រាន​ដើម្បី​ជា​ផលប្រយោជន៍​បុគ្គល​នោះ​ឡើយ​។​

​ការលើកឡើង​បែប​នេះ អំឡុង​ពេល​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ទៅ​ទប់ស្កាត់ និង​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​ដំណាក់​ត្របែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ផងដែរ​ថា ចំណុច​ដែល​គ្រឿងចក្រ​កំពុង​ជីក​ក​កាយ​ដី​នេះ គឺជា​បឹង​ធម្មជាតិ​របស់​រដ្ឋ យើង​មិន​ត្រូវ​នាំគ្នា​ទៅ​បំពាន​ឡើយ គួរ​ណាស់​យើង​ទាំងអស់គ្នា​ជួយ​អភិរក្ស និង​រួម​គ្នា​ថែរក្សា​កុំឲ្យ​បាត់បង់ សម្រាប់​បម្រើ​ប្រយោជន៍​រួម​។​

​លោក​អភិបាលស្រុក បាន​បន្តថា ដើម្បី​កុំឲ្យ​បាត់បង់​ធនធានធម្មជាតិ​ដែល​មានស្រាប់​ស្ថិត​តាម​ភូមិសាស្ត្រ​របស់​យើង គប្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ពិសេស​ជួយ​ទប់ស្កាត់​កុំឲ្យ​មាន​ការលូកលាន់​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ចាប់ពី​ពេលនេះ​តទៅ​។​

​សូមជម្រាបថា​៖ ក្នុង​ប្រតិ​ប​តិ្ត​ការចុះ​បង្អាក​សកម្មភាព​គ្រឿងចក្រ​ជី​កកាយ​ដី​បឹង​ធម្មជាតិ​ស្ថិតក្នុង​ចំណុច​ភូមិ​ដំណាក់​ត្របែក​នេះ ឃុំ​ឫស្សីស្រុក​ខាងលិច​នេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច បាន​កោះហៅ​បុគ្គល​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ទន្ទ្រាន​ដី​បឹង​មក​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​បើ​នៅ​តែ​បំពាន​នៅលើ​ដី​បឹង​ធម្មជាតិ​ទៀត​នេះ​ទៀត រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ក៏​គ្មាន​ការយោគយល់​ទៀត​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!