ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)

(​កម្ពុជា​-​ថៃ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​៣​ផ្សេង​គ្នា​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​។​

​កម្មវិធី​ទាំង​៣​នោះ​រួមមាន​៖ ១. ការចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​), ២. បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​ទី​៣. ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការ ដឹកជញ្ជូន​ផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​។​

​ខាងក្រោម​ជា​ប្រសាសន៍​សំខាន់ៗ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)

* សម្តេច​តេជោ ហ៊ុន សែន ចាប់ផ្តើម​សុន្ទរកថា​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)

* សម្ដេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​រដ្ឋមន្ដ្រី​ដឹកជញ្ជូន​ថៃ និង​សហការី ដែល​បាន​ជួយ​ជំរុញ​កិច្ចព្រមព្រៀង រហូត​មាន​ការចុះហត្ថលេខា​នៅថ្ងៃនេះ​

* សម្ដេច​តេជោ ហ៊ុន សែន សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នេះ នឹង​បន្ដ​ជោគជ័យ​នៅ​ពេល​ក្រោយៗ​ទៀត​

* ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ការតភ្ជាប់​ផ្លូវ​ដេក​ឡើងវិញ​នេះ ជា​កាលានុវត្តភាព​ក្នុងឱកាស​អភិវឌ្ឍន៍​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ​

* សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​មាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់ ក្នុង​ការអភិវឌ្ឍ និង​ស្ដារឡើងវិញ​នូវ​ផ្លូវ​ដេក​

* សម្ដេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទ​ក​រថា នៅវេលា​ម៉ោង​១០៖៥៦​នាទី​។​

​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ បាន​ថ្លែង​សុន្ទរកថា​ចប់ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​ការរួម​គ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង បានចាប់ផ្តើម បន្ទាប់​មក​នាយក​រដ្ឋមន្ត្រី​ទាំងពីរ និង​គណៈប្រតិភូ រួមគ្នា​ធ្វើ​ដំណើរ​រួម​គ្នា​តាម​រថភ្លើង​ចេញពី​ស្ថានីយ​បាន​ក្លង​លឹក​របស់​ថៃ ឆ្ពោះ​មក​កាន់​ស្ថានីយ​រថភ្លើង របស់​កម្ពុជា​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ​ទៅ​សម្តេច​តេជោ និង​លោក ប្រា​យុទ្ធ អញ្ជើញពិសារ​អាហារ​ពេល​ថ្ងៃ​រួមគ្នា​ផងដែរ​៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!