ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រីកចំរើន​ទូរ​ទាំង​ប្រទេស​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់សាសនា ព្រហ្ម​ម​ញ្ញ​សាសនានិង​ព្រះពុទ្ធសាសនា​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​និង​មាន​ការអបអ​រទូទាំ​ង​ប្រទេស​

សម្តេច​តេជោ ហ៊ុន សែន អរគុណ​អាជ្ញាធរ៌ និង កងកម្លាំង​ទាំង​៣ នគ​បាល​ជាតិ កងរាជអាវុធហត្ថ កង​យុទ្ធ​ពល​ខេរៈភូមិន្ទ សា​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​រួម​គ្នា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ​ក្នុង​ពេល​បុណ្យចូលឆ្នាំថ្មី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ កងទ័ព​ឈរជើង​ការពារ​នៅតាម​ព្រំដែន រួម​ទាំង​សិល្បករ សិល្បការិនី គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម អង្គការ ក្មួយៗ​យុវជន ក្រុមហ៊ុន និង​ម្ចាស់ឧ​ត្ថ​ម្ភ និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​តាមរយៈ Facebook នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់ និង​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ព្រំដែន រួម​ទាំង​សិល្បករ សិល្បការិនី គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម អង្គការ ក្មួយៗ​យុវជន ក្រុមហ៊ុន និង​ម្ចាស់​ឧបត្ថម្ភ និង​សប្បុរជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ការពារ ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង បាន​ចូលរួម​បង្កើត​កម្មវិធី​កំសាន្ត​សប្បាយ​ជាច្រើន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​កំសាន្ត​សប្បាយរីករាយ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​»​។​

ច្បាស់​ណាស់​ទោះ​បី​មាន​ការចូលរួម​ទាំងអស់​នេះ​យ៉ាងណាក្តី តែ​ភាពសប្បាយ​រីករាយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅ​នេះ​មិន​អាច​កើតមាន​នោះ​ឡើយ​ប្រសិនបើ​ប្រទេស​ជាតិ​គ្មាន​សុខសន្តិភាព​ទេនោះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

ប្រជាពលរដ្ឋ​ទូ​ទាំ​ប្រទេស រួម​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​កំសាន្ត​សប្បាយរីករាយ​ជាមួយ​កម្មវិធី   សង្ក្រាន្ត ដែល​បាន​រៀបចំ​ឡើង​នៅ​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​ការកំសាន្ត​សប្បាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដោយ​គ្មាន​ការភ័យព្រួយ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​កំសាន្ត​សប្បាយ​ជាមួយ​កង​សមត្ថកិច្ច ដែល​បាន​បង្ហាញ​នូវ​សាមគ្គីភាព និង​ការគោរព​ស្រឡាញ់​ក្នុង​លក្ខណៈ​ជា​បងប្អូន​នៃ​មហា​គ្រួសារ​ខ្មែរ​តែមួយ​។ ឆ្នាំ​ថ្មី​នេះ នឹង​នាំ​អោយ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅ​មុខ​ក្រោម​ម្លប់​សន្តិភាព​ជានិច្ច​និរន្តរ៍​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ទទួលបាន​ជោគជ័យ និង​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​និង​ក្នុង​ឆ្នាំ​ក្រោយៗ​ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.