​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប នាំយក​អំណោយ​មក​ផ្តល់ជូន​ក្រុមគ្រួសារ លោក កុល សុខុម នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃធំ ដែល​ទទួលមរណភាព​ដោយ​ជំងឺ​

(​ខេត្ត​កែប​)៖ លោក កុល សុខុម អាយុ​៥០​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាលន​គ​របាល សង្កាត់​ព្រៃធំ ក្រុងកែប បាន​ទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ត្រូវបាន លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​ហការី​ជាច្រើនរូប បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយនឹង​ក្រុមគ្រួសារ​សព លោក កុល សុខុម នាយប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ព្រៃធំ និង​បាន​នាំយក​អំណោយ​របស់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​សម្រាប់​ចាត់ចែង​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី នា​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្នុង​លំនៅស្ថាន​របស់​សព ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​អំណោយ​ដែល​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោកនាយ​ប៉ុស្តិ៍ រួមមាន​៖ អង្ករ​១០០​គីឡូក្រាម ទឹកត្រី​១​ឡូត៍ ទឹក​សី​ុ​អី​ុ​វ​១​ឡូត៍ ទឹកក្រូច​១​កេះ ត្រីខ​២​ឡូត៍ ទឹក​សុទ្ធ​៥​កេះ មី​២​កេះ និង​ថវិកា​ចំនួន​២​លាន​រៀល​ផងដែរ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ក្នុងឱកាស​នោះ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ សួរសុខទុក្ខ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ពី​សំណាក់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ក្រុមគ្រួសារ​សព លោក កុល សុខុម ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃធំ ដែល​ទទួលមរណភាព​ដោយ​ជំងឺ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា បាន​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!