លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ជួប​សំណះសំណាល​ជាមួយ អ្នកបើកបរ​រថយន្ត​ក្រុង ភ្នំពេញ​-​កែប​

(​ខេត្ត​កែប​)៖ នៅ​រសៀល ថ្ងៃ​ពុធ ១៣​កើត ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជួប​ជួប​សំណះសំណាល​ជាមួយ អ្នកបើកបរ​រថយន្ត​ក្រុង ភ្នំពេញ​-​កែប​។​

​កិច្ច​សំណេះសំណាល​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព មន្ត្រីរាជការ​សាលាខេត្ត​ជាច្រើនរូប​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​រស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់​ដែល​នឹង​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សម្តេចនាយក​រដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​រដ្ឋបា​ល​រាជធានី​ភ្នំពេញ​រៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​នានា និង​ពី​បណ្តា​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ រយៈពេល​០៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​មិន​បង់ប្រាក់ ក្នុង​នោះ​រថយន្ត​ក្រុង​ដែល​ត្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត​កែប និង​ពី​ខេត្ត​កែប​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ​មាន​ចំនួន ០៥​គ្រឿង​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន និង​សម្រួលការ​ស្នាក់នៅ ក្នុង​គោលបំណង​ដើម្បី​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត ដល់​អ្នក​បើក​របរ​ថ​យន្ត​ក្រុង ភ្នំពេញ​-​កែប ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា​៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃនេះ រថយន្តក្រុង ភ្នំពេញ​-​កែប បាន​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ យ៉ាង​មមាញឹក ពី​ភូមិសាស្ត្រ​ខេត្ត​កែប​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​មក​កាន់​ខេត្ត​កែប​វិញ ដោយ​សេវា​ដឹកជញ្ជូន​តាម​ជើង​រថយន្តក្រុង​ទៅមក គឺ​គ្មាន​ចំណាយ​ថវិកា​អ្វី​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!