​ពិធី​បិទ​ការប្រកួត​កីឡា​អុក​ចត្រង្គ និង​កីឡា​ទាញ​ព្រ័ត្រ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​កំពត​សង្រា​ន្ត​

(​ខេត្ត​កំពត​)៖ កាលពី​រសៀល ថ្ងៃ​ចន្ទ ១១​កើត ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ  និង​កីឡា​ទាញ​ព្រ័ត្រ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​កំពត​សង្រាន្ត​ឆ្នាំថ្មី​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត  និង​យុវជន យុវនារី សរុប​ប្រមាណ ៥០០​នាក់​។​

​ក្នុង​ពិធី​នេះដែរ  លោក អភិបាល​ខេត្ត​កំពត បាន​ថ្លែង​ការកោតសរសើរ​ថ្លែង​ដោយ​ស្មោះ​ចំពោះ កីឡាករ កីឡាការិនី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​នេះ​ដោយ​រួម​គ្នា​គោរព​គោលការណ៍​និង​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​កីឡា​បាន​ល្អ​ត្រឹមត្រូវ​និង​មាន​ស្មារតី​ស្រឡាញ់​កីឡា​ពិតប្រាកដ ដោយ​ទទួលស្គាល់​លទ្ធផល​បច្ចេកទេស​ស្របតាម​សមត្ថភាព​របស់​ខ្លួន ។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ថ្ងៃ​ដំបូង​រហូត​ថ្ងៃ​បញ្ចប់​ដោយ​យក​អស់​កម្លាំងកាយ​ចិត្ត​មិន​គិត​ពី​ការនឿយហត់ ស្តែងចេញ​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ស្មារតី​យុត្តិធម៌​អនុវត្ត​បាន​ល្អប្រសើរ​តាម​និយាម​បច្ចេកទេស​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត និង​ជំរុញ​ឲ្យ​ការប្រកួត​ទាំងមូល​មាន​ដំណើរការ​ល្អប្រសើរ ទទួលបាន​ជោគជ័យ តាម​ការគ្រោងទុក​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!