ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប បាន​ធ្វើឲ្យ​ក្រុម​អ្នកទេសចរណ៍​សម្រុក​មក​អបអរសាទ​រដូច​ទឹកបាក់​ទំនប់​

(​ខេត្ត​កែប​)៖ ព្រឹត្តិការណ៍​សង្ក្រាន​ខេត្ត​កែប បាន​ធ្វើ​ឲ្យ​អ្នកទេសចរណ៍​ជិត ឆ្ងាយ​នាំគ្នា​សម្រុក​មក​អបអរ​យ៉ាង​ពេញទំហឹង​ដែល​ស្ទើតែ​ពុំ​ធ្លាប់​មាន​ពី​មុន​។​

​សង្ក្រាន​ខេត្ត​កែបនេះ បាន​ធ្វើឡើង​ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ជូន​ប្រជាព​រដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ និង​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣​នេះ ទើប​រដ្ឋបាល​ខេត្ត​កែប បាន​បង្កើត​ព្រឹត្តិកា​រ​សង្ក្រាន​កែប​នេះឡើង ដែល​មាន​រយៈពេល​បី​ថ្ងៃ​បី​យប់ ដោយ​មាន​កម្មវិធី​សប្បាយៗ ជាច្រើន​ដូចជា ការតាំង​ពិរ​ព័ណ៌​ផលិតផល​ក្នុងស្រុក ពិរ​ព័ណ៌​ផលិតផល​ភេសជ្ជៈ​ផ្សេងៗ ស្តង់​លក់​ម្ហូបអាហារ​សមុទ្រ និង​មាន​ការប្រគុំ​តន្ត្រី​ដ៏​ង​អស្ចារ្យ​ផងដែរ ក្រៅពីនេះ​ក៏​មាន​ព្រឹត្តិការ​លេងល្បែង​ប្រជា​ប្រីយ៍​ខ្មែរ ដូចជា​ចោល​ឈូ​ង បោះ​អង្គុញ់ ទាញ​ព្រ័ទ្ធ វាយ​ក្អម ជាដើម​។​ល​។​

​ក្នុង​ពិធី​បើក​សង្ក្រាន​ខេត្ត​កែបនេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទាំង​ជាតិ និង​អន្តរជាតិ បាន​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែ​មាន​ជីវភាព​ធូរធា តាមរយៈ​ការទាញយក​ចំណូល​ពី​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​នេះ​។​

​លោក​បាន​បន្ថែមទៀតថា ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់​មជ្ឈដ្ឋាន​មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍ បាន​ធ្វើឲ្យ​ខេត្ត​កែប ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ការប្រែប្រួល​គួរ​ជាទី​មោទនៈ ទាំង​ហេ​ដ្ឋា​រចនាសម្ធ័ន្ធ សំណង់​អគារ និង​ការកែលម្អ​សោភណភាព​ជាដើម​។ លើសពី​នេះ​ខេត្ត​កែប​បាន​ទទួល​ជ័យលាភី​ជា​បន្តបន្ទាប់ លើ​ការងារ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជា​សំខាន់​លើ​ការងារ​អនាម័យ​បរិស្ថាន​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ថា​ខេត្ត​កែប​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​កម្រិត​ខ្ពស់ និង​ទេសចរណ៍​អាយុ​វែង (Long life sity) នាពេល​អនាគត ដូច្នេះ​ដើម្បី​សម្រេច​បាន​ទិសដៅ​នេះ ត្រូវតែ​មាន​ការចូលរួម​ពី​យើងទាំងអស់គ្នា ទាំង​ការសម្អាត​បរិស្ថាន ការថែរក្សា​ធនធានធម្មជាតិ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មក​លេង​សូម​បើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវមាន​អធ្យាស្រ័យ​គ្នា ចំពោះ​ការបើកបរ​តាម​ដងផ្លូវ ត្រូវ​ពាក់មួក ពាក់​ខ្សែរ​ក្រវ៉ា​ត​សុវត្ថិភាព និង​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដែល​នឹង​អាច​ឲ្យ​កើតគ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ក្រៅពី​នេះ​ការរៀបចំ​គ្រឿង​សក្ការៈបូជា​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ជៀសវាង​អុច​ធូប​ទៀន​ទុកចោល អាច​នឹង​ឆាបឆេះ​ផ្ទះសំបែង ខូចខាត​ទ្រព្យសម្បត្តិ​ដែរ​ខិតខំរ​កដោយ​លំបាក​ជា​យូ​មកហើយ​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!