ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ពិធី​បើក​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ឆ្នាំ​២០១៩ អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឯ​កស័ក ព​.​ស ២៥៦៣

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​បើក​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ឆ្នាំ​២០១៩ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ទី​រួម​ខេត្តកំពត​។ ក្នុង​កម្មវិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទី​ចាត់ ប្រធាន​អង្គភាព មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត យុវជន យុវនារី និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​នាក់​។​

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​អំពី​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណី​ជាតិខ្មែរ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការទាក់ទាញ​ការវិនិយោគ​របស់​វិនិយោគិន​មក​ខេត្ត​កំពត ការលើកស្ទួយ​វិស័យ​សិល្បៈ វប្បធម៌ កីឡា និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ព្រមទាំង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យចូល​មក​ទស្សនា​កំសាន្ត​ច្រើន​ឡើង​ក្នុង​ខេត្ត​កានតែ​ច្រើនឡើងៗ​។​

​សូម​ជ្រាបថា​៖ ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ឆ្នាំ ២០១៩ នាពេល​នេះ​មាន​គ្រប់​សកម្មភាព ប្រព្រឹត្ត​ដោយ​រលូន ប្រកបដោយ​សុវត្ថិភាព​ជាទីបំផុត ,​ស្តង់​ពិព័រណ៍​រៀបចំ​បាន​ស្អាត មាន​សោភ័ណភាព ក្រុមយុវជន រាំ​លេង​កំសាន្ត​សប្បាយរីករាយ ដោយ​មាន​ភ្ញៀវទេសចរណ៌​មកលេ​ង​កំសាន្ត​ក្នុង​ខេត្ត​សរុប​ប្រមាណ​៣០.០០០​នាក់​។​

​ដូច្នេះ​សូម​គោរព​អញ្ជើញ ពុក ម៉ែ បងប្អូន ជនរួមជាតិ អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​២០១៩​នេះ ឲ្យបាន​ច្រើន​កុះករ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​នេះ សូម​បួងសួង​ដល់​គុណព្រះរតនៈត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក និង​ទេ​តា​ឆ្នាំ​ថ្មី​ព្រះនាម ទុង្សៈ​ទេវី ជួយ​ប្រោះព្រំ សព្វ​សាធុការ​ពរជ័យ ជូន​ពុក ម៉ែ បងប្អូន​ជនរួមជាតិ សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ មាន​សុភមង្គល​គ្រប់​ក្រុម​ក្រុមគ្រួសារ និង​សូម​ការធ្វើដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ប្រកប​ដោយ​សុខ​សុវត្ថិភាព​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!