ទាន់ហេតុការណ៍
​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្រជា​ការពារ​នៅក្នុង​ឃុំ​ព្រឹង​ជ្រុំ​ស្រុក​ជើងព្រៃ ដែល​ទទួល​បាន​ទទួល​សំលៀក​បំពាក់​ចំនួន ១២០ កំប្លេ​ ==> ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​ ==> រាជរដ្ធាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន​ប័ណ្ណសរសើរ ជូន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ==> សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​?

មានសង្ឃឹម​ហើយ​៖ ជនពិការ​អតីតយុទ្ធជន នឹង​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ​

មានសង្ឃឹម​ហើយ​៖ ជនពិការ​អតីតយុទ្ធជន នឹង​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ ជនពិការ​អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ​។​ដូច្នេះ​យុទ្ធជន​ដែល​ចូល​និវត្តន៍​ទាំងអស់​ត្រូវ​បន្ត​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់  នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ អនុប្រធាន និង​ជា​អគ្គលេខាធិការ ស​.​អ​.​ក បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​១៦​ខ្នង ជូន​គ្រួសារ​យុទ្ធជន នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក ឯក ក្រិត្យ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​កាយសម្បទា និង​ជា​អគ្គលេខាធិការរង ស​.​អ​.​ក និង​លោក ឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពត​ផ​ត ព្រមទាំង​មេ​បញ្ជាការ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង និង​គ្រួសារ​ជនពិការ​អតីត​យុទ្ជជន ក្នុង​ខេត្ត​កែប​ផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បន្តទៀតថា បច្ចុប្បន្ន​ដោយ​សារ​ជនពិការ អតីតយុទ្ធជន បាន​សំណូមព​រលើ​ការបន្ថែម​នូវ​ប្រាក់បៀវត្សឲ្យ​បានប្រហាក់​ហែល​គ្នា ខណៈពេល​មាន​ជនពិការ​ខ្លះ​មាន​ប្រាក់ខែ​រហូត​ដល​ទៅ​៨០​មឺ​ុ​នរៀល ឯ​ខ្លះ​មាន​ប្រាក់ខែ​ត្រឹមតែ​៤៨​មឺ​ុ​នរៀល​។​

​ដូច្នេះ​ដើម្បី​ឲ្យមាន​ភាព​សុក្រឹត្យ លោក​នឹង​ស្នើ​គោលការណ៍​ទៅ​សម្តេច​តេជោ ហ៊ុន សែន សុំ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​ដល់​ជនពិការ​ដែល​ជា​អតីតយុទ្ធជន​ឲ្យបាន​ប្រហាក់ប្រហែលគ្នា ពោល​គឺ​យ៉ាងហោចណាស់​ក៏​ដំឡើង​បាន​ត្រឹម​៦០​មឺ​ុ​ន​ឬ​៧០​មឺ​ុ​ន​ក្នុង​មួយ​ខែ​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចំពោះ​ផ្ទះ​ទាំង​១៦​ខ្នង និង​ថវិកា ព្រម​ទាំង​សម្ភារៈ​មួយចំនួន គឺជា​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លោក ឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពត​ផ​ត ហើយ​នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨ លោក​នឹង​ជំរុញ​ឲ្យ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១០០​ខ្នង​ទៀត ដោយ​សំណង់​នេះ​នឹង​ត្រូវបាន​កសាង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​នេះហើយ​។​

​សូមជម្រាបថា​៖ បើ​តាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​កិតិ្ត​យស ស​.​អ​.​ក ខេត្ត​កែប បាន​លើកឡើង​ថា ទីតាំង​ដែល​សាងសង់​ផ្ទះ​ចំនួន​១៦​ខ្នង​នេះ ជា​តំបន់​មួយ​ស្ថិតក្នុង​ទីប្រជុំ​ក្រុងកែប ដែល​បាននិងកំពុង​ចាប់ផ្តើម​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បីឲ្យ​ក្លាយជា​តំបន់​មួយ​ប្រកបដោយ​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល អាច​ជា​មុខព្រួញ​បម្រើ​អេកូ​ទេសចរណ៍ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​រក​ប្រាក់ចំណូល​បាន​កាន់តែ​ខ្ពស់ ហើយ​ធ្វើឲ្យ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លើសពីនេះ លោក​បាន​និង​កំពុង​រៀបចំ​ត​បណ្តាញ​ភ្លើង និង​ផ្តល់​ប្រភព​ទឹក​សម្រាប់​បម្រើ​សេចក្តីត្រូវការ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើ ពិសេស​សម្រាប់​ផ្តល់​សេវា​ប្រើប្រាស់​ដល់​គ្រួសារ​អតីត​យុទ្ធជន​នៅ​តំបន់​នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.