ទាន់ហេតុការណ៍
សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​? ==> ​មន្ត្រី​ជំនាញ អង្គការ​ដៃគូ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​អភិរក្ស​តំបន់ការពារទេសភាព​អន្លង់​ព្រីង​ ==> ឯកឧត្តម ថោង ខុន សម្ពោធ​ ​ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំងគោក តម្លៃ​ជាង ៩ ម៉ឺន​ដុល្លារ​ ==> ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​និង ការស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា - វៀតណាម​

បឹង​ឈូក​ដែល​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ ត្រូវ​បុគ្គល​ឈ្មោះ សំ អេ​ន យក​ត្រាក់ទ័រ​មក​ឈូសឆាយ​ផ្គើន​នឹង​អាជ្ញាធរ​ទៀតហើយ​

បឹង​ឈូក​ដែល​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ ត្រូវ​បុគ្គល​ឈ្មោះ សំ អេ​ន យក​ត្រាក់ទ័រ​មក​ឈូសឆាយ​ផ្គើន​នឹង​អាជ្ញាធរ​ទៀតហើយ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ សកម្មភាព​បុគ្គល​ខិលខូច​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ត្រូវបាន​ផ្អាក​សកម្មភាព និង​ដកថយ​ទាំង​តក់ក្រហល់​ស្ទើ​ព្រលឹង​ចង់​សក់ បន្ទាប់​ពី លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ឲ្យទៅ​បង្ក្រាប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​នឹង​ការរំលោភ​ទន្ទ្រាន​មិន​ឈប់ឈរ​នេះ មហាជន​បាន​លើកឡើង​ថា លើក​នេះ​អាជ្ញាធរ​ពិតជា​រកឃើញ​អ្នក​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រដ្ឋ​យ៉ាងច្បាស់​ក្រ​ឡែក​ហើយ តើ​រដ្ឋបាល​ដែនដី​គួរ​ចាត់វិធានការ​ជាមួយ​ជន​ខិលខូច​ដោយ​របៀប​ណា​?​។​ហើយ​គេ​ក៏​ឆ្ងល់​ដែរ​ថា​..​គាត់​ម្នាក់​ហ្នឹង​អី​ក៏​ថ្លើមធំ​ម្លេះ ម្តេច​ហ៊ាន​ជួល​ត្រាក់ទ័រ​ឲ្យ​ចុះ​ភ្ជួរ​ដី​បឹង​ទាំង​បំពាន​ប្រៀបបាន​នឹង​ផ្គើន​ជាមួយ​អាជ្ញាធរ ចុះ​បើ​ឃើញ​សកម្មភាព​ស្រស់ៗ​នឹង​ភ្នេក​បែបនេះ​ទៅ​ហើយ អាជ្ញាធរ​នៅ​ចាំ​អី​ទៀត មិនគួរ​រង់ចាំ​ដល់​យប់យន់​នាំ​ឲ្យ​សុបិន​ច្រើន​នោះ​ទេ គឺ​ចាត់ការ​ឲ្យទាន់​ក្តៅៗ បើ​ទុក​ផ្អាប់​យូរ​គ្មាន​ឱកាស​ទៀត​ទេ​។​

​មហាជន​ទូទាំង​ស្រុក​ខាងលើ បាន​សំដែង​ភាព​ងឿងឆ្ងល់​កាន់តែខ្លាំង ខណៈដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ ហ៊ាន​ជួល​ត្រាក់ទ័រ​មក​ឲ្យ​ភ្ជួរ​ក្នុង​បឹង​ឈូក នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២០​នាទី ហាក់​គ្មាន​ខ្លាចញញើត​អី្វ​បន្តិច​សោះ ឬ​មួយ​បុគ្គល​មួយ​គ្រួសារ​នេះ​មាន​អ្នកកាង​នៅ​ពីក្រោយ ហើយ​អ្នក​កាង​នោះ​ជា ឯកឧត្តម​ណា​ទៅ​.​ម្តេច​ថ្លើមធំ​ម្លេះ នៅ​ស្រួល​មិន​ចង់​ស្រួល បែរជា​មក​ជំរុញ​ឲ្យ​ពលរដ្ឋ​មក​រំលោភ​យក​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ទៅវិញ ដូច្នេះ​គួរ​វែកមុខ​រកឲ្យឃើញ​។​

​ចំពោះ​ករណី​ទន្ទ្រាន​ដី​បឹង​ឈូក ស្ថិត​ចំណុច​ខាងលើ បើទោះជា​មាន​សភាព​ក្តៅគគុក​បែប​នេះ​ក្តី ប៉ុន្តែ​មហាជន​ភាគច្រើន​ហាក់​មាន​ការងឿងឆ្ងល់ ខណៈ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច មិនទាន់មាន​វិធានការ​ទប់ទល់​ជាមួយ​បុគ្គល​មួយ​គ្រួសារ​នោះ​ទៅ​តាម​ច្បាប់ទម្លាប់ ព្រោះ​កន្លងមក​បុគ្គល​មួយ​គ្រួសារ​ដែល​កំពុង​ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ដូចជា​មាន​ភាព​ក្អេងក្អាង មិន​ខ្លាចញញើត​នឹង​ច្បាប់​អ្វី​បន្តិច​ឡើយ​។​

​មហាជន​បាន​លើកឡើង​ផងដែរ​ថា បង្គោល​ដែល​ជនខិលខូច​បោះ​ធ្វើជា​ព្រំ​ដី​សម្រាប់​កំណត់​ទីតាំង​រំលោភ​ទន្ទ្រាន​នោះ​មាន​ច្រើន​បង្គោល​ណាស់ ចុះ​ហេតុម្តេច​អាជ្ញាធរ​និង​ជំនាញ មិន​ហ៊ាន​ដកចេញ​ឬមួយ​ទុក​សម្រាប់ឲ្យ​បុគ្គលខិល​ខូច​ងាយស្រួល​ទន្ទ្រានយ​ក​បឹង​ឬ​យ៉ាងណា​.?

​គេ​បាន​លើកឡើង​ទៀតថា ការទប់ស្កាត់​ដើម្បី​រក្សា​បឹង​ធម្មជាតិ​ឲ្យនៅ​ដូចដើម គឺ​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​បង្កើត​គណៈកម្មការ ដើម្បី​ដក​បង្គោល​ចេញ ឬ​ការស្តា​របឹង​ធម្មជាតិ​ទៅតាម​គោលការណ៍​ជំនាញ​បច្ចេកទេស និង​ការកំណត់​ព្រំប្រទល់​ឲ្យបាន​ជាក់លាក់ រវាង​ដី​បឹង​ឈូក​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ រួច​ទូន្មាន​ដល់​អ្នក​រំលោភ​បឹង​ឲ្យ​គោរព​នូវ​គោលការណ៍​របស់​អាជ្ញាធ​រ បើ​គាត់​មិន​អនុវត្ត​តាម​គឺ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅ​វា​នឹង​ចប់​រឿង​ទៅហើយ​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ ដែល​ធ្លាប់​ឡើង​ទៅ​តវ៉ា​ប្តឹង​ជំទាស់​នៅ​សាលាស្រុក​កំពង់ត្រាច និង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត បាននិងកំពុង​សំណូមពរ​ដល់​រដ្ឋបាល​ស្រុក ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​រឿង​ដី​បឹង​ឈូក​នេះ​ឲ្យបាន​ចប់​សព្វគ្រប់ មិន​ត្រូវ​បណ្តែបណ្តោយ​យូរ​បែបនេះឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.