ទាន់ហេតុការណ៍
​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្រជា​ការពារ​នៅក្នុង​ឃុំ​ព្រឹង​ជ្រុំ​ស្រុក​ជើងព្រៃ ដែល​ទទួល​បាន​ទទួល​សំលៀក​បំពាក់​ចំនួន ១២០ កំប្លេ​ ==> ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​ ==> រាជរដ្ធាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន​ប័ណ្ណសរសើរ ជូន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ==> សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​?

​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២

​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ នា​រសៀល​ថ្ងៃ​អង្គារ ៥​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ រសៀល​នេះ បាន​លើក​យក​នូវ​របៀប​វរ​:​មួយចំនួន​ដូច​ខាងក្រោម​៖
១/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណ​ត​ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ កាលពី​ថ្ងៃ​ពុធ ១​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ​មីនា ឆ្នាំ ២០១៩
២/- សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​សកម្មភាព​សំខាន់ៗ  ដែល​បាន​អនុវត្តន៍​ដោយ​គណ​:​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​រដ្ឋបាល​ខេត្ត​
៣/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្តន៍​ត្រីមាស​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​
៤/- បញ្ហា​ផ្សេងៗ ដូច​ជា​ការជំរុញ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ធ្វើ​ការកែលម្អ​សោភ័ណភាព ដើម្បី​ត្រៀម​ចំ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​ឲ្យមាន​ភាព​អធិកអធម​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.