ទាន់ហេតុការណ៍
​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្រជា​ការពារ​នៅក្នុង​ឃុំ​ព្រឹង​ជ្រុំ​ស្រុក​ជើងព្រៃ ដែល​ទទួល​បាន​ទទួល​សំលៀក​បំពាក់​ចំនួន ១២០ កំប្លេ​ ==> ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​ ==> រាជរដ្ធាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន​ប័ណ្ណសរសើរ ជូន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ==> សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​?

យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ស្តីពី “​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​”

យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ស្តីពី “​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​”

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អមដំណើរ​ដោយ លោក លោកស្រី ជា​សមាជិក​នៃ​គណៈកម្មការ​សាខា​បាក​បាទ​ក្រហម​កម្ពុជា ជាច្រើនរូប បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ស្តីពី “​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​” ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​លោក ជាវ តា​យ ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត បាន​មានប្រសាសន៍ថា យុទ្ធនាការ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត អាជីវករ និង​សាធារណៈជន​ឲ្យដឹងពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ រាល់​ពេល​ធ្វើដំណើរ ហើយ​បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​លើស​ល្បឿន​កំណត់ ត្រូវគោរព​សិទ្ធិ​ជនពិការ និង​ទុក​សិទ្ធិ​អាទិភាព​ជូន​ជនពិការ​ពេល​ប្រើប្រាស់​ផ្លូវ ដើម្បី​ឈាន​ទៅដល់​ការកាត់បន្ថយ​អត្រា​ពិការ ស្លាប់ និង​របួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​កត្តា​ធ្វើឲ្យ​មាន​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​សូមជម្រាបថា​៖ យុទ្ធនាការ​សុវត្ថិភាព​ចរាច​រណ៍ ស្តីពី​”​ការពារ​ជីវិត និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​” ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោកស្រី ប្រធាន អនុប្រធាន សមាជិក​គណៈកម្មការ​សាខា ស្នងការ​នគរបាល​ខេត្ត មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត អនុសាខា​ក្រុង ចៅ​សង្កាត់​ទាំង​០៥ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម  អង្គការ​អេប៉ិច​អាត និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​១៤៥​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.