ទាន់ហេតុការណ៍
​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្រជា​ការពារ​នៅក្នុង​ឃុំ​ព្រឹង​ជ្រុំ​ស្រុក​ជើងព្រៃ ដែល​ទទួល​បាន​ទទួល​សំលៀក​បំពាក់​ចំនួន ១២០ កំប្លេ​ ==> ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​ ==> រាជរដ្ធាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន​ប័ណ្ណសរសើរ ជូន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ==> សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​?

លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៤​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ ផ្អែក​តាម​គោល​ការដឹកនាំ​របស់​លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច ស្តីពី​ការចូលរួម​ធ្វើ​អនាម័យ តាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន​ស្រុក  និង​នៅតាម​បណ្តា​ឃុំ​នានា ដើម្បី​ត្រៀម​រៀបចំ​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម​។​

​ជាមួយនេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច ក៏​បាន​ដឹកនាំ​មន្ត្រីរាជការ​ទូទាំង​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​សិស្សានុសិស្ស ធ្វើ​ពលកម្ម​សម្អាត អនាម័យ​អម​តាម​ដង​ផ្លូវជាតិ​លេខ​៣៣ និង​ទីប្រជុំជន​ផ្សារ​ស្រុក​កំពង់ត្រាច​។ ដោយឡែក​នៅ​តាម​បណ្តា​ឃុំ​ទាំង​១៤​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ក៏​បាន​រៀបចំ​ធ្វើ​អនាម័យ​តាម​ដងផ្លូវ និង​ចំណុច​សំខាន់ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​។​

​លោក អូន ខន អភិបាលស្រុក សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​សំរាម​បោះចោល​ពាស​វាល​ពាស​កាល គឺ​ត្រូវ​ចេះ​រក្សា ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ  និង​សូម​មេត្តា​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ដើម្បី​រក្សា​សោភ័ណភាព​ក្នុងស្រុក​ទាំងមូល រួម​នឹង​ផា​សុខភាព​របស់​បងប្អូន​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.