រដ្ឋបាល​ខេត្ត​កំពត បាន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​កំពត​ឋានសួគ៌ ដើម្បី​សម្រួល​ការងារ​អនាម័យ​បរិស្ថាន និង​ការងារ​រៀបចំ​កំពត​សង្ក្រាន្ត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​កំពត​ឋានសួគ៌ ដើម្បី​សម្រួល​ការងារ​អនាម័យ​បរិស្ថាន និង​ការងារ​រៀបចំ​កំពត​សង្ក្រាន្ត ក្នុងនោះ​រួមមាន ម៉ូតូ​ចំនួន​១០​គ្រឿង (​ជូន​រដ្ឋបាលខេត្ត​៥​គ្រឿង និង​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៥​គ្រឿង​) ធុងសំរាម​ចំនួន​២០០​ធុង និង​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​។

​វត្តមាន​ក្នុង​ឱកាស​នោះ ក៏​មាន​ការចូលរួម​ពី លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ ចំណុះ​សាលាខេត្ត នាយក​ក្រុមហ៊ុន និង​ក្រុមការងារ របស់​ក្រុមហ៊ុន​កំពត​ឋានសួគ៌​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការចូលរួម​ឧបត្ថម្ភ របស់​ក្រុមហ៊ុន កំពត​ឋាន​សួគ៍ គឺជា​ការចូលរួម​ដ៏​ធំធេង​ក្នុង​ការថែរក្សា​អនាម័យ​សាធារណៈ ក៏ដូចជា​ចូលរួម​អភិវឌ្ឍន៍​មុខមាត់​ខេត្ត​កំពត​ឲ្យ​កាន់តែ​មាន​សភាព​ស្រស់ស្អាត និង​បរិស្ថាន អនាម័យ​ល្អ ជា​ពិសេស​ជួយ​ឲ្យ​ការរៀបចំ​កំពត​សង្ក្រាន្ត​កាន់តែ​មាន​ភាព​អធិក​អាធ​ម​ទៀតផង​។

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត បាន​ជូនពរ​ដល់​ក្រុមហ៊ុន កំពត​ឋានសួគ៌ សូម​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ជា​រៀងរហូត​។​

​សូមជម្រាបថា​៖ កំពត​ឋានសួគ៌ ជា​រី​ស៊ត​បែប​ធម្មជាតិ​លំដាប់​ផ្កាយ​៤ ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​និង​ទឹកសមុទ្រ មាន​លក់​ដី​ឡូត៍​សម្រាប់​អាជីវកម្ម និង​សាងសង់​ផ្ទះ​លំហែកាយ លក់​បឹង​ហ្គា​ឡូ​វ វិឡា​លំហែកាយ និង​តូប​ផ្សារ​ក្តាម​។​ជាមួយ​នេះ​ប្រជា​នេសាទ​អាច​ទទួលបាន​ទិន្នផល និង​សុវត្ថិភាព​ខ្ពស់​ពី​ការនេសាទ ដោយ​ប្រើប្រាស់​ទូក​នេសាទ​ថ្មីៗ ហើយ​ទំនើប​ពី​ផ្សារ​ក្តាម​កំពត​ឋានសួគ៌ ហើយ​ដើម្បី​សម្រួល​ដល់​ជីវភាព ក៏ដូចជា​ការចំណាយ​ចាំបាច់​មួយ​ចំនួន​របស់​ប្រជា​នេសាទ ពួក​គាត់​អាច​ស្នើសុំ​បើកប្រាក់​កក់​ផលិតផល​នេសាទ​បាន​។​

​បច្ចុប្បន្ន​កំពត​ឋានសួគ៌ កំពុង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​ដំបូង​គេ​នៅ​ខេត្ត​កំពត​។​មិនតែប៉ុណ្ណោះ កំពត​ឋានសួគ៌ បាននិងកំពុង​សង់​រី​ស៊ត​ចំនួន​៤​ផ្សេងៗ​គ្នា គឺ Palm Resort, Heart Island Resort, Sunflower Resort និង​រី​ស៊ត​កោះ​ភ្ន​ង​។​ពឹសេស​ជាងនេះទៅទៀត នៅ​ចុងឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន​កំពត​ឋាន​សួរ ក៏មាន​ផែនការ​សាងសង់​គម្រោង Kampot Water Park ដំបូង​គេ និង​ធំជាងគេ​នៅក្នុង​ខេត្ត​កំពត​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!