​ដឹក​ទៀត​ហើយ​ព្រហើន​ណាស់​..​នៅ​ម៉ោង​១២​និង​១២​នាទី​មុន​បន្តិច ឡាន​គោយន្ត​កែច្នៃ​៥​គ្រឿង​កំពុង​ដឹកឈើ​សំដៅទៅ​ច្រកទ្វារ​ទ្វេរ​ភាគី​ប៉ុស្តិ​៧-​ណាំ​លៀរ​

​ខេត្ត​មណ្ឌលគិរី​៖ ព្រហើន​មែន​ឈ្មួញ​ក្រុម លោក សារឿ​ន ម៉ាប់​, និង​ឈ្មោះ​ឆុង ដឹកឈើ​ទាំង​ថ្ងៃមុន​នេះ​បន្តិច​ចំនួន​៥​គោយន្ត​កែច្នៃ បម្រុង​ឆ្ពោះទៅ​ច្រក​ប៉ុស្តិ​៧-​ណាំ​លៀរ ត្រូវបាន​អ្នកភូមិ​រាយការណ៍​មក និង​ប្រម៉ា​ញ់​ថត​។​

​ឈើ​ទាំង​នោះ​ដឹក​ចេញពី​ភូមិ​ប៊ូ​លូ​ស ឃុំ ប៊ូ​ស្រា​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ជិត​ការដ្ឋាន ហើយ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ រវល់​ទទួលទានដំណេក​អស់ហើយ ដឹក​ចុះ​តាម​អំពើ​ចិត្ត ចឹង​បាន​គេ​លើកឡើងថា​៖​ចៅហ្វាយខេត្ត មេប៉ូលីស មេ​ប៉េអឹម មេ​បរិស្ថាន មេព្រៃ​ខេត្ត​មណ្ឌគិរីល ផ្គើន​ម្លេះ​អោយ​ឈើ​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ​៧-​ណាំ​លៀរ​…​យប់មិញ​ជាង​២០​គ្រឿង​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ​..? ដល់ពេល​នេះ​បន្ត​ចេញ​៥​គ្រឿង​គោយន្ត​កែច្នៃ​ទៀត​ទាំង​ថ្ងៃ​។​

​សូមបញ្ជាក់​ថា​៖ គ្មាន​ការប្តេជ្ញាចិត្ត​ណាមួយ​ត្រូវបាន លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​សមាជិក​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មាន​ភាព​ទទួលខុសត្រូវ​លើ​វិធាន​ទប់ស្កាត់​ការ​ចរាចរណ៍​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​ជិតខាង​ឡើយ​។
​ទោះ​មាន​វិធាន​បកស្រាយ​ជា​ញឹកញាប់​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នូវ​សំណូក​នៃ​បទល្មើស​នេះ​ក៏​ដោយ ក៏​ការបង្ក្រាប​មាន​កម្រិត ទើប​លោក ស្វាយ សំ​អ៊ាង រង​នូវ​ការស្តីបន្ទោស​យ៉ាង​ធ្ងន់​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជុំវិញ​បទល្មើស​ព្រៃឈើ​បន្ត​កើតមាន​នៅ​ខេត្ត​មណ្ឌលគិរី ល្បី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជា​អភិបាលខេត្ត​អសមត្ថភាព​។ ប៉ុន្តែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​រក្សា​តំណែង​ចរិក​ព្រងើយកន្តើយ ទន់ជ្រាយ​ដដែល រហូត​ដល់​មតិ​ខ្លះ​សង្ស័យ​លោក​មាន​ការទទួល​សំណូក​ណា​១​ពី​បទ​ល្មើស​នេះ​។ ដូច្នេះ​ឈ្មួញ​មាន​ឱកាស​ច្រើន​ក្នុង​ជំនួញ ប្រមូល​ទិញ ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​ជារឿយៗ​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ យ៉ាងតិច​ក៏​មាន​រថយន្ត​ឡង់​គ្រឺស័​រ ប្រភេទ​កែច្នៃ​ប្រមាណ​ជាង​២០​គ្រឿង​បាន​ដឹកឈើ​ឆ្លងទៅ​វៀតណាម តាម​ច្រកទ្វារ​ទ្វេរ​ភាគី​ប៉ុស្តិ​៧-​ណាំ​លៀរ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី រហូតដល់​មាន​បញ្ហា​បែក​ពាង​ប្រហុក ដូច​ខ្មោច​ដំរី​ងាប់​លាក់​មិន​ជិត​នោះ​ឡើយ ខណៈ​បន្សល់ទុក​នូវ​ភស្តុ​ង​នៃ​បទល្មើស​ដឹកជញ្ជូន​ឈើ​ជាក់ស្តែង ដោយសារ​មាន​រថយន្ត​ក្រឡាប់​មួយគ្រឿង​។ ក្នុងនោះ​ជា​ឈើ​របស់​ឈ្មួញ​ឈ្មោះ សារឿន​ម៉ាប់​,​ឈ្មោះ ឆុង ជា​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​មិន​រាងចាល​។​

​ចំណុច​នេះ​ហើយ​ដែល​គេ​រិៈគ​ន់ថា​៖ អភិបាលខេត្ត មេ​ស្នងការ​ខេត្ត មេ​អាវុធហត្ថ​ខេត្ត មេ​បរិស្ថាន​ខេត្ត មេ​កសិកម្ម​ខេត្ត មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​កំពុង​មមាញឹក​និង​ការងារ​អង្គភាព ការងារ​សង្គម ដកឃ្លា​មិន​បាន​ទេ​អី ទើប​មិន​មាន​ពេល​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជា​ចំណុច​ក្តៅ ដែល​រដ្ឋាភិបាល​ពង្រឹង​និង​អោយ​ចូលរួម​ទប់ស្កាត់​បង្ក្រាប​នោះ​..?
​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​-​ថ្នាក់ក្រោម​ជាតិ ចូរ​កុំ​មើល​បណ្តាំ​គ្នា​អី ហើយក៏​មិន​ត្រូវ​ឆ្លើយ​យករួចខ្លួន​ក្នុង​រឿង​នេះ​ដែរ គួរ​ណាស់​អាសូរ​ថ្នាក់លើ​បាន​ខិតខំ​កំណែទម្រង់ ជាមួយ​និង​ការរិៈគន់​ពី​ប្រជាជន​នោះ​ផង​។​

​និយាយ​រួម ទាំង​លោក​ចៅហ្វាយខេត្ត លោកស្នងការ មិន​អាច​ធ្វើ​អី​លោក សំរិទ្ធ ណ​យ មេ​ច្រក​ទ្វេរ​ភាគី​ប៉ុស្តិ​៧-​ណាំ​លៀរ នេះ​បាន ព្រោះ​ដឹង​ហើយ ឮ​ហើយ ឃើញ​ហើយ ថា​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​នេះ ហេតុ​អី​មិន​ចាត់​វិធានការ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក សំរិទ្ធ ណ​យ ទទួលខុសត្រូវ​..! ឬ​អាច​កើតឡើង​លក្ខណះ​ធូ​រលុង​តាមរយៈ​អង្គកា​រចាត់​តាំង ហែក​ប្រយោជន៍​ចែកគ្នា​…?

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!