បែក​ធា​យ​រឿង​មួយទៀត​ហើយ​(​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​)​មាន​រឿងអាស្រូវ​ពី​ករណី ត្រូវបាន​បិត ហើយ​បើក​វិញ​យ៉ាង​ឆាប់រហ័ស ដូច​រឿង​ថ្លុក​ល្ខោន​ចឹង​…!!!

ក្រុង​ប៉ោយប៉ែត​៖ បែក​ធា​យ​រឿង​មួយទៀត​ហើយ (​ក្លឹប​កំសាន្ត ឡា​ហ្វី​រ៉ា​) មាន​រឿងអាស្រូវ ពី​ករណី ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ អាត់​ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​ខេត្ត ទើប​ឈាន​ដល់់​ធ្វើការ​បង្ក្រាប​គ្រឿងញៀន រួច​មក​ត្រូវបាន​បិទ​មួយរយ​: ជិត​៣​ខែ ក្រោយមក (​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) បាន​បើក​ដំណើរការ​វិញ​ដូច​រឿង​ថ្លុក​ល្ខោន​ចឹង​.!​។​

​គួរ​បញ្ជាក់​ផង​ដែល​ថា​៖ (​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​)​ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយ​ជ័យ ចេញ​លិខិត​អោយ​បិទ​មិន​អោយ​ដំណើរ​អស់​រយៈពេល​ជាង​៣​ខែ គឺ​ដោយសារ​ពាក់ព័ន្ធ និង​ករណី​ផ្តល​ទីតាំង សេព​គ្រឿងញៀន និង​លក់​ចែកចាយ​គ្រឿងញៀន នៅក្នុង​ក្លឹប​ខាងលើនេះ​។  ក្រោយមក​(​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) ត្រូវបាន​បើក​ដំណើរការ​វិញ បាន​មួយរយៈ ពេល​ខ្លី ក៏​មាន​រឿងអាស្រូវ​មួយ​ករណី​ទៀត មាន​ការផ្ទុះអាវុធ បណ្តាល់​អោយ​បុរស​ជនជាតិ​ចិន រងរបួស​បាក់ជើង​ម្នាក់ បង្កឡើង​ដោយ​មេការ​ជាតិចិន​ដូចគ្នា ជា​អ្នកបាញ់ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ នៅក្នុង​ក្លឹប​ខាងលើនេះ នៅ​ប៉ោយប៉ែត​។​

​ក្នុង​រឿង​ករណី​ផ្ទុះអាវុធ ក្នុង​(​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) កាលពី​យប់​ថ្ងៃ​ទី​១០ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែល គឺ​ដោយសារតែ​ភ្ញៀវ ចូល​ទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​នោះ ដល់​ពេល​គិត​លុយ ក្នុង​វិមាយ​វិក័យប័ត្រ មាន​ចំនួន​ទឹក​លុយ​ច្រើនពេក ក៏​អោយ​គិតលុុយ​ម្តងទៀត ទើបបាន​ជា​បង្ក​ជំលោះ ដល់​ដំណាក់កាល​ផ្ទុះអាវុធ បង្ក​អោយ​រងរបួស និង​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​អធ្រាត្រ​នៅ​ក្រុង​ប៉ោយប៉ែត​តែម្តង​។ លុះ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងកំលាំង​អាវុធហត្ថ​ខេត្ត​/​ក្រុង សហការគ្នា ចុះ​ប្រតិបត្តិការ​ដល់​កន្លែងកើតហេតុ និង​ឃាត​ខ្លួន​ជន​ចិន ដែល​បង្ក​បាន ដែល​គេចខ្លួន​ទៅ​ដេក​ពួន​នៅក្នុង (​សណ្ឋាគារ អូរ​មាស​) ខាងលិច អេស៊ើលីដា ផ្លូវជាតិ​លេខ​៥ បាន​ចំនួន ៣/៤ នាក់ រួច​កំលាំង​កងរាជអាវុធហត្ថ យក​ជនបង្ក រួម​និង​បក្សពួក កសាង​សំុណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​។​

​លុះ​មកដល់​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ថ្មីៗ​នេះ បើ​យោង​តាម​ប្រភព មហាជន​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​រិះគន់ ទៅលើ​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ យ៉ាង​ចាស់ដៃ​ថា​៖ ប្រហែល​ជា​លោក​ព្រះរាជអាជ្ញា​ខេត្ត បាន​សំណែន ពី​ម្ចាស់​(​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) រឿង​លុយ​លើ​តុ​ក​ក្រោម​តុ​ក ហើយ​មើល​ទៅ​នោះ បានជា​បើកដៃ​អោយ​ម្ចាស់ (​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) បើក​ដំណើរការ​ឡើងវិញ​យ៉ាងរ​លឿន ដូច្នេះ​.! នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៩ នេះ សូម​បញ្ចាក់​ផង​ដែល​ថា​៖ (​មជ្ឈមណ្ឌល​កំសាន្ត ឡា​ហ្វី​រ៉ា​) ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!