​លោក ជាវ តា​យ ទទួល​ស្វាគមន៍ ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ១៥​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ទទួល​ស្វាគមន៍ ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី ឡោក ខេង ។

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ គណ​:​អភិបាលខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​-​អង្គភាព​ចំណុះ​សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​សរុប​៤២​នាក់​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​គណ​:​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន​ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជម្រុញ​ការអភិវឌ្ឍន៍​ជា​ប្រចាំ​ផង​ដែរ​។ ជាមួយ​ឱកាស​នោះ​ដែរ​លោក ជាវ តា​យ អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក៏​បាន​រាយការណ៍​លំអិត​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​មួយចំនួន​រួមមាន ការងារ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​សុខាភិបាល ការងារ​សង្គមកិច្ច ការងារ​កិច្ចការនារី ជូន​គណៈប្រតិភូ​ជ្រាប​ផងដែរ​។​

​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ក៏​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្តកំពត ដែល​បាន​ធ្វើការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយ​អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​សម្តេច​បានឲ្យ​មន្ត្រីរាជការ​ទាំងអស់​ខិតខំ​បម្រើប្រជាព​ល​រដ្ឋ​ទ្វេរ​ដង ឲ្យ​សក្តិសម​នូវ​អ្វី ដែល​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តីទុកចិត្ត​តាមរយៈ​ការបោះឆ្នោត​កន្លងមក​។  ហើយ​លោក​ស្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ​និង​រាក់ទាក់ ដល់​គណៈប្រតិភូ​ដែល​មក​បំពេញ​ការងារ​នាពេលនេះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!