​សម្តេច ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ជួប​សំណេះសំណាល និង សួរសុខទុក្ខ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​សៀមរាប​

​ខេត្តសៀមរាប ៖ នៅ​ព្រឹក ថ្ងៃទី​២០​ខែ​មីនា​ឆ្នាំ​២០១​នេះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ​បាន​អមដំណើរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប និង លោកជំទាវ ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈ​អភិបាលខេត្ត ព្រមទាំង​អស់លោក លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ក្មួយៗ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប នៃ​វិទ្យាល័យ​អប់រំ​ពិសេស​សៀមរាប និង បាន​បរិភោគ​អាហារ​រួម​គ្នា​ជា​ការជួបជុំ​គ្នា​សប្បាយ​មួយ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​តាម​ការបញ្ជាក់​របស់​លោកស្រី ហុង ធា​រី នាយិកា​វិទ្យាល័យ​អប់រំ​ពិសេស​សៀមរាប ស្តីអំពី​សកម្មភាព​របស់​វិទ្យាល័យ ដោយ​មាន​អគារសិក្សា​១២​ខ្នង មាន​បុគ្គលិក ៤០​នាក់ ស្រី​១៨​នាក់ មាន​សិស្ស​គ​ថ្លង់ និង ពិការ​ភ្នែក​ចំនួន​១៥៥​នាក់​ស្រី​៦២​នាក់ ក្នុងនោះ​គ​ថ្លង់ ១៣៥​នាក់ ស្រី ៥៥​នាក់ ,​ពិការភ្នែក ២០​នាក់ ស្រី​០៧​នាក់  ក្នុងនោះដែរ​សិស្ស​មកពី​បណ្តា​តាម​ខេត្ត​ផ្សេងៗ ស្នាក់​នៅក្នុង​សាលា ១០១​នាក់ ស្រី​២៨​នាក់​ផង​ដែរ ។

​សម្តេច​ពិជ័យ​សេនា ក៏​បាន​លើក​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន សម្រាប់​ក្មួយៗ កុមារ​គ​ថ្លង់ និង ពិការភ្នែក​ទាំង​អស់ ត្រូវគោរព​ត្រង់ត្រាប់​នូវ​ដំបូន្មាន​របស់​លោកគ្រូ អ្នកគ្រូ នឹង ចេះ​ជួយ​នូវ​ទុក្ខ​ធុរះ​មិត្តភ័ក្ត ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យបាន​ល្អ នៅ​ក្នុង​មជ្ឈមណ្ឌល ព្រមទាំង​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ និង ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​សង្គម​ស្អប់ខ្ពើម​ផងដែរ ។​

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!