​លោក ជាវ តា​យ ចុះ​ស្វែងយល់​ការងារ​បង្កបង្កើនផល​និង​ការងារ​គ្រប់គ្រង​ប្រើប្រាស់​ទឹក​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​បឹង ឃុំ​ត្រមែង ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត អមដំណើរ​ដោយ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អង្គភាព​ក្នុង​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ត្រមែង ស្រុក​ឈូក​ខេត្ត​កំពត​។​

​គោលបំណង​នៃ​ការចុះ​ដល់​មូលដ្ឋាន​របស់ លោក ជាវ តា​យ អភិបាលខេត្ត និង​ប្រតិភុូ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នាពេល​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​បញ្ហា​តម្រូវការ បញ្ហា​សំណូមពរ​និង បញ្ហា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ​លើ​ការងារ​បង្កបង្កើត​ផល​និង​ការងារ​គ្រប់គ្រង​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ នៅ​អាង​ទំនប់​ទឹក​ត្រពាំង​បឹង​ក៏ដូចជា​មូលដ្ឋាន​ដទៃ​ទៀត​ផង​ដែរ​។​

​តាម​សេចក្ដីរាយការណ៍​របស់ អាជ្ញាធរ​ស្រុក​ក៏​ដូច​មន្រី​ជំនាញ នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឲ្យដឹងថា​៖​ក្នុង​ស្រុក​ឈូក នៃ​ខេត្ត​កំពត ដោយ​មាន​កិច្ចខិតខំ​យកចិត្តទុកដាក់​ជួយ​ទាំង​ស្មារតី​និង​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ននេះ មាន​អាង​ទំនប់​ទឹក​សំខាន់ៗ​ចំនួន​០៤​កន្លែង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ការប្រើប្រាស់​ទឹក ក៏​ដូច​ការងារ​កសិកម្ម​សម្រាប់​ប្រជាពលរដ្ឋ គឺ​ក្នុង​នោះ​មាន​អាង​ទំនប់​ទឹក​ត្រពាំង​បឹង អាង​ទំនប់​ទឹក​អូរ​ឃ្លៃ អាង​ទំនប់ទឹក​ថ្ម​ពូក និង​អាង​ទំនប់​ទឹក​បឹង​និមល​។ ដោយឡែក​សម្រាប់​អាង​ទំនប់​ទឹក​ត្រពាំង​បឹង​ដែល​បាន​ចុះ​ពិនិត្យ​ស្វែងយល់​ស្ថានភាព​ពេលនេះ គឺ​មាន​ទំហំ ប្រមាណ​១.០០០​ម៉ែត្រ​បួន​ជ្រុង​ជុំវិញ​ផ្ទៃ​អាង​ដែល​អាច​ស្តុក​ទឹក​បាន​ប្រមាណ​៦​លាន​ម៉ែត្រគុប និង​អាច​នាំ​ទឹក​ស្រោចស្រប់​ផ្ទៃ​ដី​ក្នុង​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​ត្រមែង ឃុំ​បានៀ​វ  ឃុំ​សត្វ​ពង និង​ឃុំ​ក្រាំង​ស្បូវ​។​

​មានប្រសាសន៍​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ លោក ជាវ តា​យ​អភិបាលខេត្ត បានបញ្ជាក់​ថា​៖ ចំពោះ​បញ្ហា​នយោបាយ​ទឹក គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី តែង​បាន​យកចិត្តទុកដាក់​ជា​សំខាន់​។ ជា​ការជាក់ស្ដែង សម្រាប់​ឆ្នាំ​នេះ​តាម​ការព្យាករណ៍ របស់​ឧតុនិយម អាច​អូសបន្លាយ​ភាពរាំងស្ងួត​ពុំមាន​ភ្លៀង​ធ្លាក់​មាន​រយៈពេល​យូរ​។​ដូច្នេះ​ឆ្នាំ​នេះ​សម្ដេច​តេជោ ហ៊ុន សែន តែង​បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ថែរក្សា និង​គ្រប់គ្រង​ប្រើប្រាស់​នូវ​ប្រភព​ទឹក​នា​នា​ឲ្យបាន​ល្អ​ដើម្បី​បង្កា​នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​អាច​កើតឡើង ដោយ​យថាហេតុ​គឺ​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ​។​

​លោក ជាវ តា​យ ក៏​បាន​កោតសរសើ​រដល់​ប្រជាពលរដ្ឋ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​ជំរុញ​ការងារ​បង្កបង្កើត​ផល​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​បង្ក​ន​ជីវភាព​ឲ្យបាន​កាន់តែ​ល្អប្រសើរ និង​ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្ដូរ​ផ្នត់គំនិត​ការដាំដុះ​ឲ្យស្រប​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ជឿនលឿន​នាពេល​បច្ចុប្បន្ន ពោល​គឺ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ជ្រើសរើស​ពូជ ពេលវេលា តម្រូវការ​ទីផ្សារ នឹង​ត្រូវ​ចេះ​គ្រប់គ្រង​ប្រើប្រាស់​ទឹក​ក្នុង​ទំនប់​អាងទឹក​ត្រពាំង​បឹង​នេះ​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​យន្តការ​នៃ​សហគមន៍​ប្រើប្រាស់​ទឹក​ដែល​មន្ត្រី​ជំនាញ​ណែនាំ​គឺ​មិន​ត្រូវ​ប្រណាំងប្រជែង​ប្រើប្រាស់​ទឹក​ខ្វះ​ការ​សន្សំសំចៃ​នាំឲ្យ​ខូចខាត​ប្រយោជន៍​ទាំងអស់គ្នា​ដែល​នៅ​ចំពោះ​មុខ​នេះ​ទឹក​ក្នុង​អាង​ទំនប់​អាច​ប្រឈម​ខ្វះខាត​ទឹក​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​មួយចំនួន បើ​យើង​មិន​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​និង​រួម​គ្នា​ទទួលខុសត្រូវ​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ជូន​ថវិកា​មួយចំនួន ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​ព្រមទាំង​កងកម្លាំង​ដែល​បាន​ចូលរួម​នា​ពេល​នោះ​ផង​ដែរ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!