​ព្រឹក​នេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​ទទួល​ជួប​ប្រជាពលរដ្ឋ ចំនួន​២៩​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី នៅ​ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត  បាន​ទទួល​ជួប​ប្រជាពលរដ្ឋ ចំនួន​២៩​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​កងកម្លាំង​ការពារ​កោះ​ឆ្នេរ​, ក្រុមហ៊ុន​សូ​ងួន និង​ក្រុមហ៊ុន​ចាន់​សុទ្ធា ដែល​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​ក្រុមការងារ​គណ​:​កម្ម​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​៤៨​នាក់ ដែល​មក​ពី​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ជូន​ថា​៖​គណ​:​កម្ម​ការ​នឹង​រៀបចំ​កិច្ចប្រជុំ ជាមួយ​កងកម្លាំង​ការពារ​កោះ​ឆ្នេរ​, ក្រុមហ៊ុន​សូ​ងួន និង​ក្រុមហ៊ុន ចាន់​សុទ្ធា ដោយ​លើកយក​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ មក​ពិភាក្សា​រក​ដំណោះស្រាយ​សមស្រប​ដើម្បី​ដោះស្រាយ​នូវ​វិវាទ​ខាង​លើ​នេះ និង​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់ទៅវិញ បន្ត​ធ្វើ​ដំណាំ និង​អាស្រ័យ​ផល​ដូច​ធម្មតា ប្រសិនបើ​មាន​ការហាមឃាត់ សូម​រាយការណ៍​ជាបន្ទាន់ មក​រដ្ឋបាល​ស្រុក ដែល​ជា​សេនាធិការ​របស់​ខេត្ត​ជា​បន្ទាន់​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!