សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​ករណី​គ្រឿងញៀន​ទៀតហើយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​និង​ថ្នាំញៀន​ចំនួន​០៨​កញ្ចប់​

(​ខេត្ត​កំពត​)៖ ជនសង្ស័យ ០៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ​ឃាត់ខ្លួន ខណៈ​ពួកគេ​បានធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​។​

​ការបង្ក្រាប​ករណី​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខាងលើ ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ពែង​ធំ ឃុំ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ក្នុង​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​ខាងលើ ក្រោយពី​ឃាត់ខ្លួន​០៣​នាក់ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​ថ្នាំញៀន​ចំនួន​០៨​កញ្ចប់​តូច​ផងដែរ​។​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​ឈ្មោះ ១/-​ឈ្មោះ អ៊​ន មឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២/- ឈ្មោះ ប៉ែន ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ,៣/- ឈ្មោះ ពេ​ជ តោ​ហ៊ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​បី​រស់នៅ​ភូមិ​ពែង​ធំ ឃុំ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!