លោក​អធិការ​ស្រុក​កំរៀង បំបែក​សុំណុំរឿង​ករណី​ឃាតកម្ម ដោយសារ​ភ្លើង​ប្រច័ណ្ណបុរស​វ័យ​ចំណាស់​ម្នាក់​ប្រើប្រាស់​ដំបង​ឫស្សី​វាយ​សម្លាប់​បុរស​ម្នាក់​រួច​អូស​ទម្លាក់​ចូល​ក្នុង​ទឹក​ស្រះ​

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ  មីនា  ឆ្នាំ  ២០១៩​នេះ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង នោះ លោក​ឧត្តមសេនីយ៍ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បាន​ដឹកនាំ​ការ​កម្លាំង​ជំនាញ​ក្នុង​ផែន​សហកា​រណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ដែល​មាន​លោក​វរសេនីយ៍ឯក គឹម ពន្លក ជា​អធិការ​នគរបាល​ស្រុក​ធ្វើការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​គឹ​ត​ទុកជាមុន​មួយ​ករណី​ក្នុង​មូលដ្ឋាន​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុកំ​រៀង​រហូត​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​និង​ប្រពន្ឋ​របស់​ខ្លួន​ម្នាក់​ទៀត ដែល​ជា​ជន​ជាប់​ស័ង្សយ​ក្នុង​អំពេី​ឃាតកម្ម​មួយនេះ​។

​សូម​ជម្រាប​ជូន​ថា​កាលពី​ថ្ងៃ​ទី​១៦ ខែ មីនា ឆ្នាំ​២០១៩ ពលរដ្ឋ​បាន​ប្រទះឃេីញ​សាកសព​បុរស​ម្នាក់​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​សាកសព​បុរស​នោះ​ឈ្មោះ សំ ម៉ៅ អាយុ ៥១​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី  ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ហើយ​នៅ​លើ​ខ្លួន​សាកសព​មាន​ស្លាកស្នាម​របួស​ដោយ​អន្លេ​ី​និង​មានចំណង​កន្សែង​រិ​តជាប់​នឹង​ក​ផង ។ ផ្តើមចេញ​ពី​បញ្ហា​នេះ​នគរបាល​បានដាក់​ការស័ង្សយ​លើ​ករណី​(​ឃាតកម្ម​)​ចំពោះ​ជន​ង​គ្រោះ​ខាងលើ ដែល​នាំ​ទៅដល់​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្រោម បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង មកដល់​ថ្ងៃ​ទី ១៧ ខែ  មីនា ឆ្នាំ​២០១៩ ដោយ​បាន​ការយល់ព្រម​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ន​របាល​បានសម្រេច​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ភេ​ង ភាព អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ត្រា​ង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជា​ប្តី​និង​ស្ត្រី​ជា​ប្រពន្ឋ​ឈ្មោះ សែ​ត ភាព អាយុ ៥០​ឆ្នាំ ដេ​ី​ម្បី​ធ្វើការ​ស្រាវជ្រាវ ។

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ជនស័ង្សយ ភេ​ង ភាព បាន​ឆ្លើយ​សារភាពថា ខ្លួន បាន​ប្រើប្រាស់​ដំបង​ឫស្សី​វាយ​ម្លាប់​ជនរងគ្រោះ​ឈ្មោះ សំ ម៉ៅ កាលពី​យប់​ថ្ងៃ​ទី ១៤ ខែ មីនា ឆ្នាំ​២០១៩​ដែល​ក្នុង​សម្មភាព​នេះ​ក៏​បាន​ការចូលរួម​ពី​ប្រពន្ឋ​ខ្លួន​ផង​ដែរ ហើយ​មូលហេតុ​ដែល​ឈាន​ដល់​ការ​វាយ​សម្លាប់​ជនរងគ្រោះ​នេះ​គឺ​ផ្តើមចេញ​ពី​ភ្លើងប្រច័​ណ្ណ​រវាង​ជន​រងគ្រោះ​ជា​មួយប្រព​ន្ឋ​របស់ខ្លួន​នា​ពេល​កន្លង​ទៅ ។

​សូម​បញ្ជាក់​ជូន​ថា​នា​រយ​:​ពេល​កន្លង​ទៅ​ជនរងគ្រោះ​ធ្លាប់​ចេញ ចូលក្នុង​លំនៅដ្ឋាន​របស់​ជ​ស័ង្សយ​ដោយសារតែ​ពួកគាត់​មាន​ទីលំនៅ​ជិតខាង​គ្នា ហើយ​បន្តិច​ម្តងៗ​ជនស័ង្សយ​បាន​ផ្តើមគំនិត​ប្រច័​ណ្ណ​ថា​ជនរងគ្រោះ​នេះ​និង​ប្រពន្ឋ​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ហើយ​ធ្លាប់​ប្រាប់​ថា​ឈប់​ឲ្យ​ជនរងគ្រោះ​ចេញ ចូល ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន​ទៀត​។

​នៅ​យប់កើតហេតុ​ជនរងគ្រោះ​មក​សុំ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ជនស័ង្សយ​ដោយសារ​ជនរងគ្រោះ​និង​ប្រពន្ឋ​ជនរងគ្រោះ​មាន​ទំនាស់​ជាមួយគ្នា​ហើយ​មិន​បាន​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​សម្រាក​នៅក្នុង​ផ្ទះ​ទេ បញ្ហា​នេះ​ជា​ឱកាស​ដោយ​ស្ថិត​ក្នុង​កំដៅ​នៃ​ភ្លើងប្រច័​ណ្ណ​ផង​ជនស័ង្សយ​និង​ជា​ជនដៃដល់​បាន​បង្ក​ជម្លោះ​ជាមួយ​ជនរងគ្រោះ​រហូត​ឈាន​ដល់​ការប្រើប្រាស់​ដំបង​វាយប្រហា​រហើយ​អូស​ទៅ​ទម្លាក់​ក្នុង​ទឹកស្រះ​មួយកន្លែង​នៅក្នុង​ភូមិ ។  ក្នុងពេល​វាយប្រហារ​នេះ​ប្រពន្ឋ​ជន​ស័ង្សយបាន​ជួយ​ក្រៀក​អូស​ជនរងគ្រោះ​ទៅកាន់​មាត់​ស្រះ និង​យក​កន្សែង​រិត​ក​បន្ថែម​ទៀត​មុន​ពេល​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ ហើយ​ដើម្បី​ជាការ​បង្វែងដាន​សមត្ថ​កិច្ច​ជនស័ង្សយ​បាន​យក​ក្រដាស់​សរសេ​រ​អក្សរ​មានន័យថា (​កូន​ស៊ី​ឪពុក​…..) បង្កប់​នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ក្នុង​ចេតនា​ទម្លាក់​រឿង​នេះ​ទៅឲ្យ​កូនប្រសារ​ប្រុស​របស់​ជនរងគ្រោះ​ជា​អ្នកទទួល​។

​ជនស័ង្សយ​ទាំង​ពីរ​នាក់​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!