សហគម​ន៏​ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំងជា​ទីឋាន​កម្សាន្តគ​យគ​ន់​សត្វ​ស្លាប​ទិដ្ឋភាព​ព្រៃ​បៃតង​

ខេត្តសៀមរាប  ៖ ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរណ៏​អន្តរ​ជាតិ​ឲ្យចូល​មក​ទស្សនា​កម្សាន្ត​មើល​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៅលើ​ផ្ទៃ​ទឹក​ដែល​គ្របដណ្ដប់​ដោយ​ព្រៃ​លិច​ទឹក​មាន​ផ្ទៃដី​២៨៨​ហិកតា​ក្នុងនោះ​មាន​ពពួកសត្វ​ស្លាប​១៧៥​ប្រភេទ​ដែល​ជំនាញ​អភិរក្ស​រកឃើញថា​បាន​រស់នៅ​ជុំវិញ​ផ្ទៃ​បឹង​ពារាំង​នេះហើយ​ការរក្សា​ឲ្យមាន​ការអភិរក្ស​តំបន់​នេះ​ប្រព្រឹត្តទៅ​បាន​ក៏​ដោយសារ​លោក​ក្អោប រ៉​ន​ចៅសង្កាត់​ជ្រាវ​សុំ​ការឯកភាព​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយឡែក​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ និង​នេសាទ​មិន​អនុញ្ញាត​។​

​សហគម​ន៏​ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំងនេះ​ស្ថិតក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ដោយ​ការបង្កើត​សហគម​ន៏​ទេសចរណ៏​នេះ​ជា​ទិសដៅ​សម្តេចព្រះសង្ឈរាជ​ទេព វង្ស បាន​ស្នើ​ឲ្យ​ព្រះ​តេជគុណ​ព្រះនាម​សន សារិទ្ធ​គង់នៅ​វត្ត​រាជាធិបេតេយ ហៅ​វត្ត​ព្រិន មាន​គោលបំណង​កសាង​ទំនប់​៧៨​ឲ្យក្លាយ​ជា​មជ្ឈមណ្ឌល​វ​ប្បធ​ម៏​សន្តិភាព​ប្រយោជន៏​រួម​ដើម្បី​អភិវឌ្ឍន៏​សង្គម​ជាតិ​ឲ្យ​មាន​ភាព​រីកចំរើន​សម្បូ​រ​សប្បាយ​រុងរឿង​។​

​លោក ក្អោប រ៉​ន​ចៅសង្កាត់​ជ្រាវ​បាន​ប្រគល់​តួនាទី​ជូន​លោក​គង់ មង្គល​ប្រធាន​សហគម​ន៏​ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំង​ជំនួស​លោក​ដោយការ​មើលឃើញ​ពី​ស​ម​ត្ថភាព​លោក​គង់ មង្គល​ជា​មនុស្ស​ឆ្លាត​វៃ​ប៉ិនប្រសប​ផ្នែក​ខាង​ការស្រាវជ្រាវ​ថែរក្សា​ពពួកសត្វ​ស្លាប​ផង និង​យល់​ពី​សណ្ឋាន​ភាព​តំបន់​នោះ​យ៉ាង​ច្បាស់លាស់​ផង​ទើប​ទុក​តួនាទី​នេះ​ជូន​លោក​។

​បន្ទាប់ពី​បាន​ទទួល​តួនាទី​ជា​ប្រធាន​សហគម​ន៏​ទេសចរណ៏​លោក​គង់ មង្គល​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​ដៃគូ​ល្អៗ​មក​ពិភាគ្សា​ពិគ្រោះ​យោបល់ រក​ដំណោះ​ស្រ័យ​រួម​ក្នុងនោះ​លោក​គង់ មង្គល​បាន​ចាត់ចែង​មនុស្ស​ឲ្យជួយ​ការងារ​ដូច លោក​សឿន សុក្រ លោក​សំ ចាន់​រិទ្ធ លោក​ឌុ​ច ដា​ម អនុប្រធាន​ទី​២ លោក​ឡឹ​ក វ៉ាន​អនុប្រធាន​ទី​១​ដើម្បី​ពង្រឹង​សហគម​ន៏​ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំងនេះ​។

​ផ្ទៃ​បឹង​ពារាំង​សម្បត្តិ​ធនធានធម្មជាតិ​ជា​តំបន់​ព្រៃ​លិច​ទឹក​ពោ​ពេញ​ដោយ​រុក្ខជាតិ​ដុះ​ព័ន្ធ​ជុំវិញ​ហើយ​សម្បូរ​ទៅ​ដោយ​មច្ឆា​ជាតិ សត្វ​ស្លាប​រស់នៅ​ទីនោះ​ដោយ​សុខសាន្ត​និង​មាន​ឈ្មោះ​បែប​ពុទ្ធសាសនា​ផង​ដោយ​ការយល់ឃើញ​ពី​សម្តេច​ព្រះ​សង្ឈ​រាជទេព វង្ស មាន​គោលបំណង​ចង់​បង្កើត​មជ្ឈមណ្ឌល​វ​ប្បធ​ម៏​សន្តិភាព​នៅ​ទំនប់​៧៨​នេះ​ឡើង​។​

​យោង​តាម​ការមើលឃើញ​ជាក់ស្ដែង​ផ្ទៃ​បឹង​ពារាំង​ស្ថិត​ក្នុង​ការអភិវឌ្ឍ​ន៏​បន្ត​ទៅ​តាម​លទ្ធភាព​នៃ​សង្កាត់​ជ្រាវ​ដោយ​ប្រើ​ពេលវេលា​សន្សឹមៗ​ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យ​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នោះ​ជា​ការវិវដ្ត​ឲ្យក្លាយ​ជា​តំបន់​ទេសច​រណ៏​នៅ​ថ្ងៃ​អនាគត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!