​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេច​កិច្ច​-​សង្គម​

​សម្តេច​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ជា​ផ្លូវ ការ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៥​ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្វ​ធើ្វ នៅ​ទីក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃទី​១៦​ខែ​មីនា​នេះ ។​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​” រួមចំណែក​ដល់​ការអភិវឌ្ឍ​សេច​កិច្ច​-​សង្គម តាមរយៈ​ការបង្កើត​និង​បង្កើន​ឱកាស​ការងារ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជំរុញ​ការនាំចេញ​នៅ​នឹង​កន្លែង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ពិសេស​ចូលរួម​ដល់​ការឆ្លើយតប និង​បម្រែបម្រួល​អា កាស​ធាតុ ដែល​ជា​បញ្ហា​ប្រឈម​ជា​សាកល​។​

​ក្នុង​សារលិខិត​ចូលរួម​អបអរសាទរ​បុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ភាព​សម្បូរ​បែប​នៃ​សក្តានុពល​ទេសចរណ៍​តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើឲ្យ​កម្ពុ ជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ និង​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកប ដោយ​ភាពកក់ក្តៅ ស្រប​ពេល​ទេសចរណ៍​តាម​ដង​ទន្លេ ជាពិសេស​ទេសចរណ៍​មេគង្គ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក៏ដូចជា​តំបន់​អាស៊ាន​។ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ប្រជាជន​និង​ទេសចរណ៍​»​។​ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំណើន​ទេស ច​រណ៍ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់ផ្ទះ ពិសេស​បំផុសស្មារតី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណី​យ ដ្ឋា​ន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ក្នុង​ក្របខណ្ឌ​ជាតិ និង «​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​»​។​

​សារលិខិត​សម្តេច​តេជោ បញ្ជាក់ថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការចិញ្ចឹម​បីបាច់​ជីវិត ជា​ទីកន្លែង​ដែល​បណ្តុះបណ្តាល និង​ពួន​ជ្រំ​នូវ​វប្បធម៌ និង អរិយធម៌​។ «​តាំងពី​បុរាណកាល​មក មនុស្សជាតិ​រស់នៅ​តាម​បណ្តោយ​ទន្លេ បន្ត​ពូជពង្ស និង​រស់ នៅ​ដោយ​បណ្តុំ​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ ដែល​មិន​ត្រឹមតែ​ជាទី​បង្អែក​សម្រាប់​ការ​រស់នៅ​របស់​យើង ប៉ុណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រឹតចំណង​ធម្មជាតិ​នៃ​ការជួយ​យកអាសា​គ្នា​ផងដែរ​។ វា​បាន​ផ្សារ​ក្លាប់​ប្រទេស​នានា​ដែល​ហួប​ទឹក​នៃ​ទន្លេ​តែ​មួយ​ឲ្យក្លាយ​ជា​សហគមន៍​រួម​វាសនា​តែមួយ​ដែល​ប្រកប​ដោយ​សមភាព​ជួយ​យក​អាសា​និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ​»​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា​រាជរដ្ឋាភិបាល​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្មោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ក្នុង​ការយកចិត្តទុកដាក់​អភិវឌ្ឍន៍​តំ បន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ការ ទទួលខុសត្រូវ ។ ជា​ពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋ កិច្ច​មូលដ្ឋាន​ការការពារ និង​អភិរក្ស​ធនធាន​ធម្ម ជាតិ ដោយ​ឈរ​លើ​ការប្ដេជ្ញាចិត្ត​រួម​មួយ​ច្បាស់ លាស់​ក្នុង​ការរក្សា​តុល្យភាព រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​បរិស្ថាន និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដូច​ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ «​ទន្លេ​ផ្សារ​ក្ជាប់​សន្តិភាព ប្រជាជន និង ទេសចរណ៍​»​។​

​សម្តេច​តេជោ​បន្ថែមថា ព្រឹត្តិការណ៍​នេះ​ក៌​ជា​ឱ កាស​មួយ​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម និង​ការ បង្កើត និង អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ ជាពិសេស​ទេស ច​រណ៍​តាម​នាវា​សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​ចំណងមិត្តភាព​សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​បាន​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា ក្រុប​ខណ្ឌ​មហា​អនុ​តំបន់​មេគង្គ មេគង្គ​-​ដ​ប៉ុន មេគង្គ​-​គង្គា និង​មេគង្គ​-​ឡាន​ឆាង​ជាដើម​។​

​សម្តេច​តេជោ​ហ៊ុន​សែនក៏​បាន​អះអាង​ផងដែរ​ថា​រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ​ជា​រឿង​រាល់​ឆ្នាំ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ដង ទន្លេ​។ ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ​២០១៩​។

​មាន​ស្ដង់​ចូលរួម​តាំងពិព័រណ៍​ផលិតផល​នានា​សរុប ៣៩៥​ស្ដង់ ក្នុងនោះ​មាន​ស្ដង់​បរទេស​ចំនួន ៤០​ស្ដង់​ផងដែរ​។ ក្រៅពី​ការតាំងពិព័រណ៍ ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​ក៏​មាន​សកម្ម ភាព​កីឡា សិល្បៈ កម្សាន្ត​ជាច្រើន​ទៀត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំ​ធ្វើឡើង​លើកដំបូង​នៅ​ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៥, លើក​ទី​២ ធ្វើឡើង​នៅ​ខេត្ត​កំពង់ចាម (​រាប់​ទាំង​ខេត្ត​ត្បូងឃ្មុំ​), លើក​ទី​៣​ធ្វើឡើង​នៅ​ខេត្ត​ស្ទឹងត្រែង លើក​ទី​៤​ធ្វើឡើង​នៅ​ខេត្ត​កណ្ដាល និង លើក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​៕ ដោយ ៖ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 5040 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!