មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​សំរាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៩

(​ខេត្ត​កែប​)៖ ពិធី​បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ត្រូវបាន​ប្រារព្វ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​១០​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អភិ​ប​តីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី សំណាក់ លោក​អភិបាលរង​ខេត្ត គណៈ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព និង​មន្ត្រី​ក្នុង​មន្ទីរ​ជំនាញ​ជាច្រើនរូប​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរុ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឲ្យដឹងថា ចក្ខុវិស័យ​របស់​មន្ទី​រ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប គឺ​បាន​កែលម្អ និង​ខិតខំ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផ្លូវថ្នល់​ទាំងឡាយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​រួមចំណែក​ប្រកួតប្រជែង​ទីក្រុង​ស្អាត ឲ្យ​ស​កិ្ត​សមជា​តំបន់​ទេសចរណ៍ធម្មជាតិ​ពិតៗ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេល​កំណត់​។​

​លោក​បាន​បន្តថា ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ដូចខាងលើ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​អនុវត្ត​យ៉ាង​ពេញលេញ ដូចជា ការលើកកម្ពស់ ការផ្តល់សេវា​សាធារណៈ​គ្រប់ផ្នែក នៅ​គ្រប់​ថ្នាក់​ក្នុង​មូលដ្ឋាន​ជូន​ប្រជាជន និង​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ជា​សេវា​សាធារណៈ​ដែល​នៅ​កៀក​ជិត​ជាមួយ​ប្រជាជន និង​ទទួលបាន​ការជឿទុកចិត្ត​។​លើសពី​នេះ​ក្នុងនាម​មន្ទីរជំនាញ ក៏ត្រូវ​ចាំបាច់​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​សាធារណៈ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ភាពស្មោះត្រង់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​បន្ត​ផ្តល់​អាទិភាព ចំពោះ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថែរក្សា និង​បន្ត​ពង្រីក​រាល់​សមិទ្ធផល​ដែល​សម្រេច​បាន​ឲ្យបាន​គង់វង្ស​យូរអង្វែង​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ​នា​ព្រឹក​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​លើកឡើង​ថា ដោយ​ផ្អែក​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាល​ខេត្ត​កែប បាន​ជំរុញ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ឲ្យចូល​រួម​អនុវត្ត​នូវ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ប្រកប​ដោយ​ការប្តេជ្ញា​ខ្ពស់ ដើម្បី​សម្រេច​ឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច សម្រាប់​ប្រជាជន និង​គោលដៅ​អភិវឌ្ឍន៍​ខេត្ត​ទាំងមូល​។ ជាមួយនេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​លើ​គ្រប់​វិស័យ​ក្នុង​គោលបំណង​ពន្លឿន​ល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​កម្ពុជា​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ចំពោះ​វិស័យ​សាធារណការ​វិញ ផ្លូវជាតិ និង​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត ត្រូវបាន​ជួសជុល និង​ស្តារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។​ទន្ទឹមនេះ ការគ្រប់គ្រង​យាយ​ន្ត​ដឹកជញ្ជូន​គ្រប់ផ្នែក ក៏​មាន​ការរីកចម្រើន​ជាង​មុន​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!