រថយន្ត​យ​ក្យ​ដឹក​ដំឡូង​មី​១​គ្រឿង​ក្រឡាប់​ចេញ​ឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត​

ខេត្ត​ព្រះវិហារ ៖ រថយន្ត​ធុន​យ​ក្យ​១​គ្រឿង​ដែល​ដឹក​ដំឡូង​មី​ពីលើ​ឈើ​ពីក្រោម​អស់​លក្ខ​ក្រឡាប់​ខ្ជាក់​ចេញ​ឈើ​ដេក​នូវតាម​ចិញ្ចើម​ផ្លូវ​យ៉ាង​សង្ហា​ធ្វើអោយ​បំបាក់មុខ​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​ហើយ​ពេលនេះ​។​

​ហេតុ​ការណ៏ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រម៉ាណប្រ​ហែល​១០.០០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែ​កុម្ភះ​ឆ្នាំ​២០១៩​នៅត្រង់​ចំនុច​ទួល​៤២​ចន្លោះ​បង្គោល​គីឡូ​មែ​ត​២០៨.២០៩​ស្ថិតក្នុង​ភូមិ​ស្រអែម​ខាង​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ពី​ខេត្ត​ព្រះវិហារ​ឆ្ពោះទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​បើ​តាម​កា​អោយដឹង​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុន​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ខ្នាតយ​ក្យ​គ្មាន​ស្លាក​លេខ​ខាង​លើ​បើកបរ​ពី​ចំនុច​អូរ​ជុ​ញ​ដែល​ផ្ទុក​ដំឡូង​មី​២​លើ​ឈើ​ក្រោម​យ៉ាងច្រើន​ខាង​លើ​នេះ​ឆ្ពោះទៅ​លក់​នៅ​ខេត្ត​សៀមរាប​ឬក៏​ចែកចាយ​បន្ត​តាម​ដេប៉ូ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះ​លុះ​មកដល់​កន្លែងកើតហេតុ​ដោយសារ​រថយន្ត​ខាងលើ​ដឹកឈើ​លើស​ទំងន់​ផង​នោះ​ក៏​បាន​រេ​ចង្កួត​ធ្លាក់ផ្លូវ​ក្រឡាបខ្ជា​ក់មក​ចេញ​សុទ្ធតែ​ឈើ​តែ​ម្តង​ទៅ​។​

​លោក​គឹម  ជេ​ត្ថា​វី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ដែល​នៅ​កន្លែងកើតហេតុ​នោះ​លោក​បាន​ឆ្លើយ​ប្រាប​ក្រុម​អ្នក​សា​ពត៏មាន​យ៉ាងខ្លី​ថា​លោក​មិន​ដឹង​ឈើ​ខាងលើនេះ​ជា​ឈើ​របស់​អ្នកណា​នោះ​ឡើយ​។​

​ក៏​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ដែល​លោក​ធ្វើ​ដំណើរ​នូវតាម​ដងផ្លូវ​ខាងលើ​ហើយ​បាន​ឃើញ​ហេតុ​ការណ៏​នេះ​ដោយ​ពួកគាត់​បាន​លើ​ឡើង​ថា​ចុះ​ហេតុ​អី​បានជា​ជំនាញ់​រដ្ឋបាល​ព្រៃឈើ​ឆ្លើយថា​មិនដឹង​យ៉ាង​ដូច្នេះ​ទៅ​វិញ​ហើយ​ឈើ​ទាំង​នោះ​សោត​អា​សុទ្ធតែ​ម៉ា​សុិន​រ៉ៃ​ទៀតផង​ពួកគាត់​លើកឡើង​ទៀត​ថា​បើ​ប្រភេទ​រថយន្ត​នេះ​វិញ​បើ​លើក​ឈើ​ដាក់​លើ​រថយន្ត​ក៏​មិន​លើក​១​ម៉ោង​ឬ​២​ម៉ោង​ហើយ​នោះ​ដែរ​អាច​ប្រើ​ពេល​លើក​២​ទៅ​៣​ថ្ងៃ​ទើប​បាន​គ្រប់​ចំនុះរ​អោយ​រថយន្ត​ធុន​យ​ក្យ​ខាងលើ​នេះ​នោះ​។​

​ម្យ៉ាងវិញទៀត ដោយ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ផងដែរ​ថា​ចុះ​ក្រោយ​កើតហេតុ​ម្តេច​បាន​សមត្ថ​កិច្ច​រី​ជំនាញ​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​បណ្ដោះ​យក​ក្បាល​រថយន្ត​ខាងលើ​នេះ​ទៅ​បាត់​ដោយ​មិន​បាន​ធ្វើកា​ហាមឃាត់​យ៉ាង​ដូច្នេះ​អញ្ចឹង​នោះ​ឬ​មួយ​ក៏​អ្នកបើកបរ​រថយន្ត​ខាងលើ​នឹង​មិន​ដឹង​រថយន្ត​របស់​ខ្លួន​ដាច់​កន្ទុយ​រី​ម៉ក​ព្រោះតែ​ផ្ទុក​ឈើ​ធ្ងន់​ពេក​ហើយ​មិន​បានដឹង​នោះ​ទើប​បន្សល់ទុក​តែ​កន្ទួយ​រី​ម៉ក​យ៉ាង​ដូច្នេះ​នោះ​។​!!

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 5798 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!