លោក​អនុសេនីយ៍ឯក ធួ​ក ធី ប្រធាន​សាខា ស​.​អ​.​ក ឃុំ និង​កម្លាំង​ប្រជា​ការពារ សរុប​ចំនួន​៨ នាក់ បាន​នាំយក​អំណោយ​របស់ ប្រគល់​ជូន​គ្រួសារ​អតីតយុទ្ធជន​ចំនួន​ពីរ​គ្រួសារ​

​ខេត្ត​បាត់ដំបង  ស្រុក​ប​វេល ៖ នៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​ផល្គុន ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​មាន​ការចង្អុលបង្ហាញ​លោក​វរសេនីយ៍ទោ សុខ សារិន  ប្រធាន ស​.​អ​.​ក ស្រុក លោក​អនុសេនីយ៍ឯក ធួ​ក ធី  ប្រធាន​សាខា ស​.​អ​.​ក ឃុំ  និង​កម្លាំង​ប្រជា​ការពារ សរុប​ចំនួន​៨ នាក់  បាន​នាំយក​អំណោយ​របស់ លោក​ប្រធាន​សាខា ស​.​អ​.​ក ឃុំ​ផ្ទាល់ យកទៅ​ប្រគល់ជូន​គ្រួសារ​អតីត​យុទ្ធជន (​ពិការ​)​ចំនួន​ពីរ​គ្រួសារ​៖.
១.​ឈ្មោះ សឿន ប៉ិន  ភេទ​ប្រុស អាយុ​៦៧ ឆ្នាំ  ស្ថិតនៅ ភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង​
២.​ឈ្មោះ ទុំ សារុន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ស្ថិតនៅ ភូមិ​ដូន​អោក ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត បាត់ដំបង ដែល​មាន​ជីវភាព​ខ្វះ​ខាត់ និង​មាន​ជម្ងឺ​ចាំ​ប្រកា​យ​

​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី​១​កេះ  ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ ថវិកា​៤០,០០០​រៀល​(​បួន​ម៉ឺន​រៀល​)​។​

​ក្នុងនោះដែរ គ្រួសារ​អតីត​យុវជន​, (​ពិការ )​ចំនួន 2 គ្រួសារ​រីករាយ​សប្បាយចិត្ត​ក្រៃលែង​ចំពោះ​ប្រធាន .​ស .​អ .​ក .​ដែល​នាំយក​ថវិកា​និង​គ្រឿង​បរិភោគ​ជូន​ដល់​ពួកគាត់ ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!