សម្ដេច​តេជោ ហ៊ុន សែន តែងតាំង​អភិបាលរង ខេត្ត​ព្រះសីហនុ​២​រូប គឺ​លោក លៀម សុ​ដា និង​លោក ម៉ា​ង ស៊ី​ណេត​

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​អភិបាលរង​ខេត្ដ​ព្រះសីហនុ ចំនួន​២​រូប ជំនួស​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ​។ នេះ​បើ​តាម​អនុក្រឹត្យ​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្នុង​អនុក្រឹត្យ​របស់​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា មន្ដ្រី​ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ទាំង​២​រូបនោះ រួមមាន លោក លៀម សុ​ដា និង​លោក ម៉ា​ង ស៊ី​ណេត​។ លោក លៀម សុ​ដា បច្ចុប្បន្ន​ជា​អភិបាលរង ខេត្ត​ឧត្តរមានជ័យ និង​លោក ម៉ា​ង ស៊ី​ណេត ជា​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល ក្រសួង​ពាណិជ្ជកម្ម​។​

​សូមជម្រាបថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ​។ សម្ដេច​បញ្ជាក់ថា បាន​ចាត់ទុកថា ការដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូបនេះ គឺជា​ការ​យក​គ្រាប់​គ្រូ​ស និង​ខ្សាច់​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!