ស្ត្រី​ម៉េ​ម៉ា​យ​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ម្នាក់ ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា​បាន​គំរាមកំហែង​ខ្លួន ខណៈ​មាន​លិខិត​កោះហៅ​របស់​ប៉ូលិស​២​លើក​

(​ខេត្ត​កែប​)៖ រឿងរ៉ាវ​ចោទប្រកាន់​ពី​សំណាក់​ស្ត្រី​ម៉េ​ម៉ា​យ​មួយរូប​ដែល​រស់នៅ​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មក​លើ​សមត្ថកិច្ច​ថា​បាន​គំរាមកំហែង​នោះ គឺជា​ការលើក​ឡើង​មិន​ពិត ហើយក៏​ជា​ពាក្យសំដី​លើកឡើង​តាម​ការ​ញុះញង់​ពី​សំណាក់​ជន​ខិលខូច​ដែល​កំពុង​ចង់​ទាញយក​ផលប្រយោជន៍​តែប៉ុណ្ណោះ​។ ហើយ​ការចោទប្រកាន់​នេះ បាន​កើតឡើង​បន្ទាប់ពី​អា​ខោ​ន Facebook របស់ ឈ្មោះ កៅ សារាវុឌ្ឍ ខ្លីៗ ព័ត៌មាន​ថ្ងៃស្អែក បាន​រៀបរាប់​ដោយ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ខេត្ត​កែប ទទួល​ផែន​ព្រហ្មទណ្ឌ ពី​រឿង​លិខិត​កោះហៅ ស្ត្រី​ម៉េ​ម៉ា​យ​ម្នាក់ ឈ្មោះ សាំង ឌៀប រស់នៅ​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ខណៈ​មាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ដី​និង​ស្រះ​ទឹក​របស់​ប្រជា​សហគមន៍ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ ដោយ​ការសរសេ​រហាក់​មិន​យល់​ពី​ច្បាប់​រដ្ឋបាល​ដែនដី ថែមទាំង​មិន​បាន​សាកសួរ​លម្អិត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ទើប​ធ្វើឲ្យ​មិត្ត​អ្នកអាន​ភាគច្រើន​មាន​ការយល់ច្រឡំ​។

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ត្រី ប៉ូ​ង សុ​ខេង ស្នងការរង​នគរបាល​ខេត្ត​កែប ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា លិខិត​កោះហៅ​នេះ គឺ​លោក​បាន​ចុះហត្ថលេខា​រួច​ហើយ ទើប​ប្រគល់​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​លេខ និង​ថ្ងៃ ខែ ប៉ុន្តែ​ខាង​ប៉ូលិស​ក្រោម​ឱវាទ​មិនបាន​ពិនិត្យ​ត្រឹមត្រូវ ក៏​ភ្លេច​ដាក់​កាលបរិច្ឆេទ​តែម្តង ដោយ​ចាត់ទុកជា​កំហុសឆ្គង​របស់​កូនចៅ​របស់​លោក​ទៅ​ចុះ​។

​លោក​បាន​បញ្ជាក់ថា ចំពោះ​ការ​ធ្វើ​លិខិត​កោះហៅ ឈ្មោះ សាំង ឌៀប នេះ​គឺ​ធ្វើឡើង​ទៅ​តាម​គោលការណ៍​ច្បាប់ ដែល​បាន​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​កែប​រួចមកហើយ​។ ​ម្យ៉ាងទៀត អា​ខោ​ន​Facebook កៅ សារាវុឌ្ឍ ខ្លីៗ ព័ត៌មាន​ថ្ងៃស្អែក ដដែល​ក៏​បាន​សរសេរ​ចោទប្រកាន់​ថា​លោក​បាន​គំរាមកំហែង ដល់​ឈ្មោះ សាំង ឌៀប ជា​ស្ត្រី​ម៉េ​ម៉ា​យ​រស់នៅ​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ នោះ​គឺជា​រឿងប្រឌិត​ទាំងស្រុង ព្រោះតែ​ស្ត្រី​ឈ្មោះ សាំង ឌៀប ខាងលើ​មិន​ទាន់​បាន​ចូល​ខ្លួន​តាម​លិខិត​កោះហៅ ថែម​ទាំ​មិនទាន់​បាន​ផ្តល់​ចម្លើយ​អ្វី​ទៅឲ្យ​សមត្ថកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​នៅឡើយ​ទេ​.​បើទោះជា​ការកោះហៅ​របស់​សមត្ថកិច្ច​ផ្ញើ​ទៅ​២​លើក​ទៅ​ហើយ​ក្តី​។​

​សូមជម្រាបថា​៖ ការ​ធ្វើ​លិខិត​កោះហៅ ឈ្មោះ សាំង ឌៀប រស់នៅ​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺ​ក្រោយពី​មាន​បណ្តឹង​របស់ ឈ្មោះ ឃុន ទី ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​សាងសង់​ដោយ​ខុស​ច្បាប់​មក​លើ​មាត់​ស្រះ ដែល​ប្រជា​សហគមន៍​ភូមិ​អង្កោល​កំពុង​ប្រើប្រាស់​ទឹកស្អាត​រួមគ្នា ក្នុងភូមិ​ទាំងមូល និង​សាងសង់​ចូល​ក្នុង​ដី​កម្មសិទ្ធិ​របស់ ឈ្មោះ ឃុន ទី ដែល​នៅ​ជាប់​គ្នា និង​តាម​ការប្តឹងតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​សហគមន៍​ដែល​មាន​ស្នាម​មេដៃ​រហូតដល់​ជិត​១០០​នាក់​ផង​ដែរ​។​ជាមួយ​នឹង​ករណី​ទន្ទ្រាន​នេះ បើ​ទោះជា​អាជ្ញាធរ​ភូមិ ឃុំ ហាមឃាត់​ជា​ច្រើនលើក​ច្រើនសារ ក៏​ឈ្មោះ សាំង ឌៀប មិន​ស្តាប់ មិន​ព្រម​គោរព ថែម​ទាំង​ផ្គើន​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៀតផង​។​

​ក្រោយពី​មាន​ការរំលោភបំពាន​បែបនេះ គណៈកម្មការ​ដោះស្រាយ​ដីធ្លី​ថ្នាក់ស្រុក ក៏​បាន​ចុះមក​ហាមឃាត់ ស្រាប់តែ​ឈ្មោះ សាំង ឌៀប បាន​ជេរប្រមាថ​ដោយ​ប្រើ​ពាក្យ​មិនគួរ​គប្បី​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ថែម​ទាំង​ចង្អុលមុខ​លោកស្រី អភិបាលស្រុក​ដំណាក់​ចង្អើរ​ដោយ​គ្មាន​ខ្លាចក្រែង​បន្តិច​ឡើយ ទើប​ករណីនេះ​ខាង​គណៈកម្មការ​ដីធ្លី​ថ្នាក់​ស្រុក​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​។​

​ដោយឡែក អ្នកសារព័ត៌មាន ថ្ងៃស្អែក ដែល​សរសេរ​បង្ហោះ​ក្នុង​អា​ខោ​ន​Facebook ដែល​ប្រាសចាក​នឹង​វិជ្ជាជីវៈ​នោះ សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើ​ពាក្យបណ្តឹង ពី​បទ​ញុះញង់​ឲ្យមាន​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!