ពិធី​បំពាក់​ឋានន្តរសក្តិ​និង​ផ្ទេរ​ប្រគល់​មុខងារ​ជូន​នាយទាហាន​ជាន់ខ្ពស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​៧​កើត​ខែផល្គុន​ឆ្នាំច​សំរិទ្ធិស័​កព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​នៃ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​ពី​ធី​បំពាក់​ឋានន្ត​រ​សក្កិ​និង​ផ្ទេរ​ភារកិច្ច​ប្រគល់​មុខងារ​ជូន​នាយទាហានជាន់ខ្ពស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ក្រោម​អធិបតិយភាព​ឯកឧត្ដ​មនាយ​ឧត្តមសេនីយ៍ ប៊ុន​សេង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​អម​ដោយ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អែម សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក​វរសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរង​កងទ័ព​ជើងគោក​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័័យ​និង​អ្នកមុខអ្នកការ​មន្ត្រីរាជកា​រ​ជុំវិញ​ខេត្ត ។​

​ក្នុង​ពិធី​នេះ លោក​វរសេនីយ៍ឯក ជឹម ប៊ុន​អាន ពី​មេ​បញ្ជារ​ការរង​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​មេបញ្ជារកា​រ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅកាន់​ជា​មេបញ្ជាកា​រង​យោធភូមិ​ភាគ​៥ ។

​ក្រោយពី​លោក​ឧត្តមសេនីយ៍ទោភ្ល​ន់តា​រាបាន​ឡើងអានរ​បាយ​ការណ៍​ស្តី​ពី​សមិទ្ធផល​នានា​ដែ​ល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​សំរេចបាន​នា​ពេលកន្លងមក បន្ទាប់មក លោក​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន​អាន​បាន​ប្តេជ្ញាចិត្ត​ចូល​កាន់ដំណែង​ជំនួស​ដោយ​ស្មោះត្រង់​នឹង​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​នាយករដ្ឋមន្ត្រី​ស្របច្បាប់​៕

 

 

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!