សាខា​ពន្ធដារ​ខេត្តកំពត​បើក​សិក្ខាសាលា ស្តី​ពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង និង​ប្រមូល​ប្រាក់​ពន្ធ​-​អាករ គ្រប់​ប្រភេទ ក្នុង​រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨)

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ សាខា​ពន្ធដារ​ខេត្តកំពត បាន​បើក​សិក្ខាសាលា ស្តីពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ពន្ធ​ប៉ាតង់ ពន្ធ​លើ​ស្លាក​យីហោ និង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម ក្រោម​ការអញ្ជើញ​ចូលរួម ពី​លោក ហាស់ សូបិន អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​លោក អ៊ូច គឹមស៊ាន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពត​បានឲ្យដឹងថា សិក្ខាសាលា​នេះ សម្រាប់​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង និង​ប្រមូល​ប្រាក់​ពន្ធ​-​អាករ គ្រប់​ប្រភេទ​ក្នុង​រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨)​។​លោក​បាន​បន្តថា សាខា​ពន្ធដារ បាន​បំពេញ​តួនាទី​-​ភារកិច្ច ជា​សេនាធិការ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ​លើ​សហគ្រាស​អ្នក​ជាប់ពន្ធ​តូច និង​មធ្យម ដែល​មាន​ទីតាំង​លើ​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងមូល​។ លោក​ប្រធាន​សាខា​បាន​បញ្ជាក់ទៀតថា អគ្គនាយក​ពន្ធដារ បាន​ពិនិត្យ កែលម្អ​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ​ជា​បន្តបន្ទាប់​តាម​រយៈ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សារពើពន្ធ​ឆ្នាំ​១៩៩៧ និង​បទ​ប្បញ្ញ​តិ្ត​ពាក់ព័ន្ធ​នានា និង​រៀបចំ​ដាក់ឲ្យ​អនុវត្ត​ផែនកា​រ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិ​ប​តិ្ត​ជាក់ស្តែង តាម​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ផ្តោត​សំខាន់​ជា​មូលដ្ឋាន​លើ​មុខងារ​ពីរ គឺ​មុខងារ​ប្រតិ​ប​តិ្ត​ស្នូល និង​មុខងារ​គាំទ្រ​។​

​លោក ហាស់ សូបិន អភិបាលរង​ខេត្ត​កំពត បាន​លើកឡើង​ថា ក្រោម​កិច្ច​សហការ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ បទ​ប្បញ្ញ​តិ្ត​នានា​ពាក់ព័ន្ធ​នឹង​ការបំពេញ​កាតព្វកិច្ច​ជូន​រដ្ឋ​នាពេលនេះ​យើង​បាន​រំពឹងទុក​ថា បទ​ប្បញ្ញ​តិ្ត ស្តី​ពី​សារពើពន្ធ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ និង​យន្តការ​ប្រមូល​ពន្ធដារ ដើម្បី​សំដៅ​ជំរុញ​ឲ្យមាន​ការចូល​រួម​គាំទ្រ និង​ពង្រឹង​កិច្ច​សហការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត គឺ​គ្រប់​ផ្នែក​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​បណ្តា​មន្ទីរ អង្គភាព ស្ថាប័ន​ជំនាញ​ដែល​ជា​ប្រតិ​ប​តិ្តក​រ សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​។​ម្យ៉ាងទៀត​ធានា​បាន​ការផ្តល់សេវា​ប្រជាពលរដ្ឋ អ្នក​ជាប់​ពន្ធ​គ្រប់​ប្រភេទ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​កាន់តែ​មាន​ការឆ្លើយតប​ទៅ​នឹង​មុខងារ​តម្រូវការ និង​លិខិត​បទដ្ឋាន​គតិ​យុតិ្ត​ជា​ធរមាន ពិសេស​សម្រេច​ឲ្យបាន​តាម​បាវចនា​ទាំង​បី​យ៉ាង​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​៖”​ធ្វើឲ្យបាន ធ្វើឲ្យ​លឿន និង​មាន​តម្លាភាព​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!