​លោក ផុន មករា (​ហៅ​មៀក​) ប្រធាន​ប៉ុស្តិ៍​បា​តឹង​បើកដៃ​អោយ​ក្រុម​ឈ្មួញ​វៀតណាម​មក​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជំរក​ព្រៃ​ការពារ

មណ្ឌល​គី​រី ស្រុក​ពេជ្រ​ដា ៖ តាម​ប្រភព​ពី​ស្រុក​ពេជ្រា​ដា បាន​អោយ​ថា​សព្វថ្ងៃនេះ​លោក​អនុ​សេនី​ឯក ផុន មករា ហៅ​មៀក ប្រធាន​ប៉ុស្តិ បា​តឹង និង​ប៉ុស្តិ៍​៤/៥ /៦​ស្រុក​ពេជ្រា​ដា កំពុងតែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ និង​ជំរិត​ទា​ប្រាក់​ពី​ក្រុម​ឈ្មួញ​ដ៏ទៃទៀត​និង​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​តែម្តង​ក្នុងព្រៃ​ដែន​ជំរក ណា​ម​លៀ សព្វថ្ងៃនេះ​។​

​សកម្មភាព​នេះ​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឲ្យដឹងថា ៖​លោក​អនុសេនីយ៍ឯក ផុន មករា ហៅ​មៀក មាន​អត្តលេខ ៥៣៤១៣ មាន​តួនាទី​ជា​ប្រធាន​ប៉ុស្តិ៍ បា​តឹង ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចំណុះ​ឲ្យ​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ និង​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ចំណុច ភ្នំ​ម៉ូ​រូ លូ​ង ក្នុងព្រៃ​ការពារ​ដែន​ជំរ​កណា​ម​លៀ ព្រមទាំង​ជំរិត​ទា​ប្រាក់​ពី​ឈ្មួញ​រកស៊ី​ចេញ​ចូល​តាម​ច្រក​របស់ខ្លួន​មាន​ទាំង​ឈ្មួញ​ខ្មែរ​និង​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ទៀតផង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​សហគម​ការពារ​ព្រៃឈើ​វិញ​បានឲ្យដឹងថា​៖ នៅ​ច្រក​ប៉ុស្តិ បា​តឹង នេះ​មាន​ឈ្មួញ​ដឹក​ឈើ​ចេញ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​រាល់ថ្ងៃ​រាល់​យប់​តាម​ម៉ូតូ​ជាច្រើន​គ្រឿង និង​តាម​រថយន្ត​កែច្នៃ​ដូចជា ឡង់​គ្រីស័រ គោយន្ត​កន្ត្រៃ​។​ល​។​ដឹកជញ្ជូន​ចេញពី​ក្នុងព្រៃ​ការពារ​ដែន​ជំរ​កណា​ម​លៀ យកមក​ដាក់​ទីកន្លែង​មាន​សុវត្ថិភាព ហើយ​ធ្វើ​ការតាំង បរ ដល់​ផ្លូវ​ស្រួលបួល ទើប​យក​រថយន្ត មក​សាង រួច​ដឹក​យកទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ព្រំដែន​តែ​ម្តង​។​

​សកម្មភាព​ទាំងអស់​នេះ លោក​អនុសេនីយ៍ឯក ផុន មករា ហៅ​មៀក កំពុង​ផ្គើន​ទៅនឹង​អនុ​សាស្ត្រ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​យ៉ាង​ខ្លាំង​តែ​ម្តង​ហើយ ហ៊ាន​រកស៊ី​ឈើ​ខ្លួន ឯង​ផង​និង​បើ​កៃ​អោយ​ក្រុម​ឈ្មួញ​វៀតណាម​ចេញចូល​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​និង​ធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​រាល់ថ្ងៃ​នេះ​ត្រូវបាន​មតិ​មហាជន​ដាក់​ការសង្ស័យថា ដោយ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ពី​លោក​វរសេនីយ៍ទោ ទិន ស៊ីន ហៅ​ឆ្នៅ ជា​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​ប៉ូលីស​៣០៣​ជា​អ្នក​ឈរ​កាង​ពីក្រោយ​ខ្នង​ជា​បង្អែក​ដ៏​រឹងមាំ​ស្រាប់​ក្នុង​កិច្ចការ​របស់​លោក​ផុន មករា​នេះ​។​

​ចំពោះ​ករណី​និង​ទង្វេ​ី​រាល់​ថ្ងៃ​របស់​លោក​ផុន មករា ហៅ​មៀក គេ​សង្ស័យថា មានការ​ត្រូវ​រូ​វ​ពី​មន្ត្រី​បរិស្ថាន ដែន​ជំរក​ព្រៃ​ការពា​រណាម​លៀ​ទេ​ដឹង​?​បាន​ជា​សកម្មភាព​របស់លោក ផុន មករា ធ្វើ​អ្វី​? តាមតែ​អំពើ​ចិត្ត​សព្វថ្ងៃនេះ ឬ​លោក​បាន​ជ្រាប​ករណី​នេះ​ដែរ​តែ​អស់លោក​ធ្វើ​មិនដឹងមិនលឺ​?​ក៏​ព្រោ​អស់លោក​បាន​លាភ​សក្កា​រះ​ក្រាស​ក្រែង​ទេ​ដឹង​។​

​ព័ត៌មាន​នេះ​សូម​ជំរាប​ជូន ដល់​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​សូម លោក​មាន​វិធានការ​បង្ក្រាប​ផង​ទាន​។​ជា ពិសេស​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​អភិបាលខេត្ត​សូម​លោក​មាន​វិធាន​ចាត់ចែង​មន្ត្រី​ក្រោម​ឱ​វ៉ាត​អោយ​ធ្វើ​ការបង្ក្រាប​អោយទាន់​ពេលវេលា​ផង​ពុំ​ដូច្នោះ​ទេ​ព្រៃ​ដែន​ជំរក ណា​ម លៀ មុខ​ជា​ក្លាយ វាល រហោស៍​ស្ថាន ជាក់​ជា​មិនខានឡើយ ៕

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!